កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌន ដណ្តើមបានមេដាយប្រាក់ ១គ្រឿង
កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌន ដណ្តើមបានមេដាយប្រាក់ ១គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាទ្រីយ៉ាត្លុងជើងឯកពិភពលោក ឆ្នាំ២០២៦ (World Triathlon Multisport World Championships Abu Dhabi 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅអេមីរ៉ាតអារ៉ាប់រួម។
សូមបញ្ជាក់ថា កីឡាការិនី ម៉ាហ្គត មរកត ហ្គារ៉ាប៊ីឌនលេងលើវិញ្ញសាអាគ័រត្លុង ដោយរត់ចម្ងាយ ២៧០០ម៉ែត្រ បូកហែលទឹក ១០០០ ម៉ែត្រ និងរត់បន្ថែមចម្ងាយ ២៦០០ ម៉ែត្រ ខណៈមេដាយមាសដណ្តើមបានដោយកីឡាការិនីរុស្ស៊ី Valentina Riasova និងមេដាយសំរឹទ្ធិដណ្តើមបានដោយកីឡាការិនីរុស្ស៊ី Iana Chenskaia៕






