សមត្ថកិច្ចចាប់បានម្នាក់ហើយ ករណីឆក់ទូរស័ព្ទពីស្រ្តីលក់ ផ្លែឈើ ណែម និងនំចំណី នៅផ្លូវក្រវ៉ាត់ក្រុងបាត់ដំបង

បាត់ដំបង ៖ សមត្ថកិច្ចខេត្តបាត់ដំបង ស្រាវជ្រាវឃា/ត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ០៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទពីស្ត្រីអ្នកលក់ដូរ នៅផ្លូវក្រវាត់ក្រុងបាត់ដំបង ។

ប្រភពព័ត៌មានបានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់បានហើយ ក្នុងចំណោមបក្ខពួកសរុប ០៣នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស៍ព្ទពីស្ត្រីអាជីវករលក់ផ្លែឈើ ណែម និងនំចំណី នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចជំនាញកំពុងសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែលនៅសេសសល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

You might also like