គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមួយគ្រឿង បើកបុកកន្លែងលក់គុយទាវនិងបាយឆា បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួស

ភ្នំពេញ៖ រថយន្តសេ៊រីទំនើប១គ្រឿងម៉ាកឡិចស៉ីស NX 200 T បើកបុកចូលកន្លែងលក់គុយទាវនិងបាយឆា បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសនិងខូចខាតសម្ភារៈមួយចំនួនដែលគេសង្ស័យថាអ្នកបើកបរស្រវឹងស្រា។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅ ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវព្រះមុនី រ៉េត(២១៧) ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើប១គ្រឿងម៉ាកឡិចស៉ីសNX200T ពាក់ស្លាកលេខភ្នំពេញ2BZ-1826 បើកបរតាមបណ្តោយផ្លូវព្រះមុនីរ៉េតក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបានរេចង្កូតទៅបុកចូលកន្លែងលក់គុយទាវនិងបាយឆាបណ្តាលឲ្យក្មេងម្នាក់រងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ដោយឡែកសម្ភារៈឆ្នាំងទឹកស៊ុបគុយទាវនិងសម្ភារៈផ្សេងៗទៀតរងការខូចខាតខ្ទាតខ្ចាត់ខ្ចាយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកវាស់វែងនិងនាំយកអ្នកបើកបររថយន្តបង្កហេតុទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ព្រោះអ្នកបើកបរមានសារជាតិស្រវឹង៕

You might also like