បុរសម្នាក់ ស្លាប់ នៅក្នុងប៉ុស្តិ៍យាម បង្កការភ្ញាក់ផ្អើល
ភ្នំពេញ: កាលពី ថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២២ នៅរោងចក្រវ៉ាស៊ីង ព្រីន ខូអិលធីឌី ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់ព្រឹកឡើងទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។
ជនរងគ្រោះមានឈ្មោះ អឿន សំអង ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរ សន្តិសុខ ស្នាក់នៅជាមួយបងប្អូន ក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
កាលពីព្រលប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ជនរងគ្រោះកើតមានអាការ:មិនស្រួលខ្លួន បានពឹងឲ្យជួយកោសខ្យល់ លុះកោសខ្យល់ឲ្យគាត់ហើយ ក៏ទៅយាមបាត់ទៅ ជនរងគ្រោះដេកនៅក្នុងប៉ុស្តិ៍យាម មុខច្រកចូលរោងចក្រ រហូតដល់កណ្តាលអាធ្រាត្រ ចូលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២២ ដើរទៅមើល បំណងសួរពីសុខភាព បែរជាប្រទះឃើញជនរងគ្រោះដេកស្លាប់បាត់ ទើបប្រាប់អ្នករួមការងារ សាច់ញាតិបងប្អូនរបស់ជនរងគ្រោះ រហូតដល់ព្រឹកឡើងថ្ងៃដដែល ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ ។ ករណីនេះ សាច់ញាតិ ក្រុមគ្រួសារ របស់ជនរងគ្រោះ មិនប្តឹងផ្តល់អ្វីឡើយ ស្នើសុំឲ្យសមត្ថកិច្ចជួយធ្វើឯកសារ ដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕