បង្ក្រាបករណី រក្សាទុក ជួញដូរ នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
ពោធិ៍សាត់ ៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ សហការណ៏ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរលាប បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចផ្ទះរបស់ឈ្មោះ សេង ចិត្រា ស្ថិតភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយឆែកឆេររកឃើញវត្ថុតាង និងឃាត់ខ្លួនបានជនសង្ស័យដូចខាងក្រោម ៖
+ ជនសង្ស័យ ៖
១. ឈ្មោះ សេង ចិត្រា ហៅ ត្រា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
+ វត្ថុតាង ៖
១. ក្រាមពណ៌ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២ កញ្ចប់ធំ ទម្ងន់ ២៣.១៣ ក្រាម ( ថ្លឹងទាំងសម្បកថង់ )
២. ថង់ផ្លាស្ទីចសម្រាប់ច្រកថ្នាំញៀនមួយចំនួន
៣. ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន ០២ កំប្លេ
៤. ទូរសព្ទចំនួន ០២គ្រឿង
៥. លុយរៀលខ្មែរចំនួន ៥០០ ០០០៛ (ហាសិបម៉ឺនរៀលគត់)
ចំពោះជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់ ៕