នារីម្នាក់ ព្រោះតែខូចចិត្តនឹងសង្សារ មិនដែលជួបមុខផ្ទាល់ ហើយធុញទ្រាន់ថា នាងតែងតែទូរស័ព្ទរំខាន
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នារីម្នាក់ព្រោះតែខូចចិត្តនឹងសង្សារមិនដែលជួបមុខផ្ទាល់ ហើយធុញទ្រាន់ថានាងតែងតែទូរស័ព្ទរំខានរកដេកពួនមិនបាន ហើយត្រូវសង្សារប្លុកលេខទូរស័ព្ទចោលទៀតនោះ ក៏បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើ ស្ពានជ្រោយចង្វា ។ នាងមានឈ្មោះ ជ្រែង ហៅ ឈឹម អាយុ២៥ ឆ្នាំ នាងបានស្គាល់បុរសម្នាក់ឈ្មោះ វី ជាអ្នកខេត្តកំពតតាមរយៈបណ្តាញសង្គមហ្វេសប៊ុក៣ខែមកហើយ ហើយបងវីនោះតែងតែផ្ញើលុយឱ្យនាងចាយមួយអាទិត្យ៤-៥ ម៉ឺនជារៀងរាល់ខែ និងពេលខ្លះរហូតដល់៨ម៉ឺនរៀលឯណោះ។ ប៉ុន្តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែមួយរយៈចុងក្រោយនេះ បងវី ប្រែចិត្តបែរជាធុញទ្រាន់ នៅពេលរូបនាងខលទៅមិនលើកទូរស័ព្ទឡើយ ហើយទីបំផុតក៏បានប្លុកលេខរបស់នាងចោលតែម្តង។
ក្រោយពីបានឃើញមុខអ្នកប៉ងលោតទឹកសម្លាប់ខ្លួន ក៏បានខមមិនកប់ៗថា «គាំងអស់ធម្មជាតិព្រៃព្រឹក្សា មុនលោតទឹកសុំសួរមួយ ធ្មេញខាងលើបាត់ទៅណា? មុខនេះជក់ថ្នាំសុទ្ធហ្មង, មីហ្នឹងវាធ្វើមើលតែលោតថ្ងៃហ្នឹងកើតថ្ងៃស្អែក ម៉ាមីចោរគេមិន…., អត់ទាន់ជួបគ្នាផងចង់ងាប់ហើយ បងៗសារព័ត៌មានម៉េចក៏មិនរុញវាទម្លាក់ហ្មងទៅ បើវាចង់ងាប់…»។
បន្ទាប់ពីកើតហេតុនាង ឈឹម ក៏បានប្រាប់ថា នាងមកកាន់ស្ពានជ្រោយចង្វានេះគឺអត់ចង់ធ្វើអ្វីទេ តែចង់បញ្ជាក់ចិត្តស្មោះរបស់នាង និងចង់ឱ្យក្រុមអ្នកសារព័ត៌មាន Live វីដេអូ ដើម្បីឱ្យបង វី នៅកំពតបានដឹងផង៕