ដំណឹងស្វែងរកក្មេងស្រីម្នាក់បើបងប្អូនប្រជាពលរដ្ឋប្រទះឃើញសូមរាយការណ៍មកក្រុមការងារប្រចាំបញ្ជា១១៧ឬក៏លេខទូរស័ព្ទរបស់អាណាព្យាបាលផ្ទាល់

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅវេលាម៉ោង១១និង០២នាទី ថ្ងៃ០៣ ខែកុម្ភ: ឆ្នាំ២០២២ ក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីឈ្មោះ តន់ ធីណា ភេទប្រុស ស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ករណីបាត់កូនស្រីឈ្មោះ ស បេឡាណាឌីការ ភេទស្រី អាយុ ១៥ឆ្នាំ បានបាត់ចេញពីផ្ទះនៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២២ ដោយជិះម៉ូតូ ១គ្រឿង ម៉ាក Grand Filano Yamaha ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1GJ 6411 (016) ស្ថិតនៅភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ស្វែងរក។
បន្ទាប់ពីទទួលបានព័ត៌មានពីបុរសជាឪពុកខាងលើ ក្រុមការងារប្រចាំបញ្ជា ១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្តល់ព័ត៌មាននេះទៅការិយាល័យស្តង់ដារ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអន្តរាគមន៍ស្វែងរក។
បច្ចុប្បន្នកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តការងារជំនាញ ដើម្បីស្វែងរកក្មេងស្រីដែលបានបាត់នោះ។
បើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញក្មេងស្រីដូចភិនភាគដែលបានបង្ហាញនេះ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១១៧ របស់ក្រុមការងារប្រចាំបញ្ជា អគ្គស្នងការដ្ឋាននគរបាលជាតិ ឬលេខទូរស័ព្ទរបស់អាណាព្យាបាលក្មេងស្រី តាមរយ:លេខទូរស័ព្ទ ០៨៦ ៥០៣ ០៤៥ ឬ ០៩៦ ៩០១ ៩០១២។
ដើម្បីសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចនគរបាលនៅគ្រប់កាល:ទេស: សូមទំនាក់ទំនងមកកាន់លេខទូរសព្ទទាន់ហេតុការណ៍ (Hotline) ១១៧ (ដោយឥតគិតថ្លៃ) យើងខ្ញុំនឹងរក្សាការសម្ងាត់ និងធានាសុវត្ថិភាពជូន និងពិនិត្យលទ្ធភាពដើម្បីអន្តរាគមន៍ដោះស្រាយជូនទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង