អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំនួន០២ខ្នង បណ្តាលឲ្យរងការខូចខាតទាំងស្រុង
កំពង់ចាម: នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២២ ករណីភ្លើងឆេះផ្ទះនៅចំណុចភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅជាប់ខាងលិចផ្លូវជាតិលេខ៦A ម្ចាស់ផ្ទះឈ្មោះ គុណ ប៊ុនធឿន ភេទប្រុស អាយុ៦៧ឆ្នាំ ប្រពន្ធឈ្មោះ សៀ អ៊ីហៀង អាយុ ៦៣ឆ្នាំ នៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
កម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ បានបញ្ចេញឡានទឹកទៅពន្លត់បង្ការទប់ស្កាត់ ការឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ករណីនេះសមត្ថកិច្ចពន្លត់បានរលត់មួយរយភាគរយ និងគ្រប់គ្រងស្ថានភាពបានទាំងស្រុង ដោយប្រើប្រាស់ឡានទឹកចំនួន០២គ្រឿង និងទឹកអស់ចំនួន០៥ឡាន ។
ករណីនេះ បណ្តាលឲ្យខូចខាតសម្ភារ:មួយចំនួនដូចខាងក្រោម៖
-ផ្ទះ២ខ្នង ទំហំ៦ម x ៨ម ថ្មក្រោម ឈើលើដំបូលប្រក់ក្បឿង ខូចខាតទាំងស្រុង ។
-តុឈើចំនួន៣ ក្ដារងឿ៣ លុយចំនួន១លានរៀល ។
-ទូឈើ១ និងទូកញ្ចក់២ ទូរទស្សន៍១ និងសម្ភារ:ផ្ទះបាយ ៕