ក្រសួងសុខាភិបាល៖ ៣១ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៦៦នាក់ (ករណីនាំចូល ២នាក់ និងសហគមន៍៦៤នាក់), ជាសះស្បើយ៩៨នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៣១ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៦៦នាក់ ក្នុងនោះករណីនាំចូលចំនួន២នាក់ និងឆ្លងក្នុងសហគមន៍៦៤នាក់, អ្នកជំងឺចំនួន៩៨នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២១,៥៥០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,៩១៨នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

អត្ថបទដែលជាប់ទាក់ទង