ប្តីប្រពន្ធអាយុជាង៦០ឆ្នាំមួយគូនេះ ល្បីឈ្មោះដោយសារសមត្ថកិច្ច និងអ្នកសារព័ត៌មាន
ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ប្តីប្រពន្ធអាយុជាង៦០ឆ្នាំទៅហើយបានមានជម្លោះក្នុងគ្រួសារ ដោយប្រពន្ធអះអាងថា «ប្តីមានស្រីថ្មី ហើយប្រើអំពើហិ.ង្សា» ចំណែកបុរសជាប្តីបានចោទប្រកាន់វិញថា «ប្រពន្ធលេងល្បែងរាល់ថ្ងៃ» បង្កឱ្យមានការភ្ញាក់ផ្អើល ហើយប្តឹងសមត្ថកិច្ច ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
(ប្រពន្ធ) បាននិយាយប្រាប់ថា តារបស់គាត់លួចមានស្រីថ្មី ហើយមករករឿងនៅក្នុងគ្រួសារ ដោយគំរា.មកំហែងដល់គាត់ រួចយកកាំបិតចុងស្រួចបំរុងមកចាក់សម្លា.ប់គាត់ទៀត សូម្បីតែកូនប្រុស និងកូនស្រីក៏មិនពេញចិត្តនឹងទង្វើរបស់ឪពុករបស់ខ្លួនដែរ ។
(ប្តី) ក៏បាននិយាយប្រាប់ដែរថា ប្រពន្ធរបស់គាត់ជារៀងរាល់ថ្ងៃ គាត់មិនពេញចិត្តទេ គឺប្រពន្ធរបស់គាត់លេងល្បែងស៊ីសង (បៀរ) និងលេងឆ្នោតមិនដែលមានពេលសម្រាកនោះឡើយ ។
ជម្លោះរវាងប្តីប្រពន្ធនេះ ធ្វើឱ្យកូនស្រី និងកូនប្រុសរបស់គាត់ បានប្តឹងសមត្ថកិច្ចឱ្យចាប់ឪពុករបស់ខ្លួនដាក់ពន្ធនាគារ ដោយសារតែឪពុកប្រើអំពើហិ.ង្សាដាក់ម្តាយរបស់គាត់ ព្រមទាំងរកវាយកូនចៅនៅក្នុងគ្រួសារទៀតផង ។
ករណីនេះ មិនទាន់មាននរណាម្នាក់រងរបួសស្នាមនោះទេ ។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ ក៏បានបញ្ជាក់ប្រាប់ដែរថា បើចង់លែងលះគ្នា សូមថ្ងៃស្អែកទៅប្តឹងនៅសាលាសង្កាត់ ព្រោះថា នគរបាលប៉ុស្តិ៍មិនមានសិទ្ធិកាត់ក្ដីឱ្យលែងលះគ្នានោះទេ ៕