បង្ក្រាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

រតនគិរី ៖ នៅថ្ងៃទី០៣ ខែកុម្ភះឆ្នាំ ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចលើផ្លូវកៅស៊ូស្ថិតនៅភូមិប៉ាតត់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធី ពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី យើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣មុខសញ្ញា ។
ជនសង្ស័យមានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ផល ហុីម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅបច្ចុប្បន្ន ភូមិសាយ៉ស់ ឃុំកាឡែងស្រុកលំផាត់ ខេត្តរតនគិរី។
២.ឈ្មោះ ស៊ី ជា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។
៣.ឈ្មោះ ទឺន ណែក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។
វត្ថុតាងចាប់យករួមមាន÷
១.មេតំហ្វេតាមីនអាយ ចំនួន០១ថង់ ទម្ងន់០.៣៨ ក្រោម
២.ទូរស័ព្ទដៃ០២គ្រឿង ។
ជនសង្ស័យរួមនិងវត្ថុតាងឃាត់រក្សាទុកបណ្តោះ អាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង