ចាប់ខ្លួនម្ចាស់រោងម៉ាស៊ីនអារឈើខុសច្បាប់ស្រុកបសេដ្ឋ

កំពង់ស្ពឺ៖ នៅថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០២២ ដោយបានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ នៅចំណុចភូមិត្រពាំងត្រយឹង ឃុំពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកបរសេដ្ឋ បានដឹកនាំដោយលោកវរសេនីយ៏ត្រី ស៊ូ ប៊ុនរឿន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកបរសេដ្ឋ បានឃាត់ខ្លួនជនសង្ស័យ០១នាក់មាន ឈ្មោះ ផូ យុទ្ធា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ ខាងលើ តាមដីកាបង្គាបឲ្យចាប់ខ្លួន ពីបទបង្កើតរោងម៉ាស៊ីនអារឈើប្រភេទមធ្យមដោយគ្មានប្រកាស លេខ៣៨០ ដក.បចខ«ខ»ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១របស់ចៅក្រមជំនុំជម្រះ ងួន វុទ្ធី សាលាដំបូងខេត្តកំពង់ស្ពឺ ។
ជនសង្ស័យបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្ត
តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង