ភ្ញាក់ផ្អើលឆេះផ្ទះយីហោ«ហេងហេង សុខនី» លក់បាយ កាហ្វេ

ភ្នំពេញ: កាលពី ល្ងាចថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ អគ្គិភ័យបានឆាបឆេះផ្ទះ យីហោ«ហេងហេង សុខនី» លក់បាយនិងកាហ្វេ» ស្ថិតនៅតាមផ្លូវចូលវត្តតាំងកសាង មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុពួកគាត់បានធំក្លិនឈ្ងៀមខ្លាំង ហើយពេលក្រឡេកទៅមើលផ្ទះលក់បាយខាងលើ ស្រាប់តែឃើញមានផ្សែងហុយទ្រលោម ពេលនោះបង្កឲ្យមានកាភ្ញាក់ផ្អើលគ្រប់ៗគ្នា បានយកម៉ាស៊ីន និងម៉ូទ័រព្រមទាំងបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ ទៅបាញ់ពន្លត់ក្នុងស្ថានភាពស្លន់ស្លោរ ដោយសារតែខ្លាចឆេះរាលដល់ផ្ទះផ្សេងទៀត ព្រោះនៅទីនោះផ្ទះស្ថិតនៅជាប់ៗគ្នា បើពន្លត់អត់ទាន់ទេប្រាកដជាឆេះឆ្លងពីមួយទៅមួយទៀតមិនខានឡើយ។
ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះ រួមទាំងអ្នកទៅជួយអន្តរាគមន៍ឡើយ ក្រោយមកភ្លើងបានរលត់ទៅវិញ បន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាប្រើម៉ាស៊ីន និងម៉ូទ័រព្រមទាំងបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ក្រោមការសហការពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដោយនាំយករថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យទៅបាញ់ពន្លត់ផងនោះ ៕

អត្ថបទដែលជាប់ទាក់ទង