ក្រសួងសុខាភិបាល៖ ៣២ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១១២នាក់ (ករណីនាំចូល ២៥នាក់ និងសហគមន៍៨៧នាក់), ជាសះស្បើយ១០៥នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៣២ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន១១២នាក់ ក្នុងនោះករណីនាំចូលចំនួន២៥នាក់ និងឆ្លងក្នុងសហគមន៍៨៧នាក់, អ្នកជំងឺចំនួន១០៥នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២១,៦៦២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨,០២៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

អត្ថបទដែលជាប់ទាក់ទង