.ឆេះ.រោងដាក់សម្ភារៈសំណង់នៅរោងចក្រស្មាតស៊ើតបណ្តាលឲ្យរងការខូចខាត

កំពង់ស្ពឺ: នៅថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ ករណីឆេះរោងដាក់សម្ភារ:សំណង់ នៅរោងចក្រស្មាតស៊ើត ខាងត្បូង ក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ ស្ពឺ ។
សម្ភារ:ខូចខាត៖
– ម៉ាស៊ីនកាត់ការ៉ូចំនួន ០១
– ម៉ាស៊ីនខ្យល់ ចំនួន ០១
– ម៉ូទ័រចំនួន ០៨គ្រឿង
– គ្រែចំនួន ០៩
– ស៊ីម៉ងត៍ចំនួនជាង០១តោន ទុយោទឹក ខ្សែភ្លើង និងក្តារពុម្ពមួយចំនួន ។
កងកម្លាំងអន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ។
មូលហេតុ: បណ្តាលមកពីជាងផ្សារដែកនៅខាងលើ ហើយធ្លាក់ផ្កាភ្លើងបណ្តាលឲ្យឆេះកម្ទេចកម្ទី ៕

អត្ថបទដែលជាប់ទាក់ទង