ឃា.ត់.ខ្លួនមេអាប៉ោង០២នាក់ស្រុកកៀនស្វាយករណីបើក.ល្បែ.ង.ស៊ីសងអាប៉ោង

ខេត្តកណ្តាល៖ នៅថ្ងៃទី០៦ខែកុម្ភះ ឆ្នាំ២០២២ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកបានបញ្ចូនខ្លួនជនសង្ស័យ២នាក់ទៅតុលាកាដើម្បីចាត់ការតាមនិតិវិធីករណីបើកល្បែងស៊ីសងអាប៉ោងនៅត្រង់ចំណុចភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យ០២ នាក់ ៖
១/ឈ្មោះមុំ ផល ប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដីឥដ្ឋកោះផុសឃុំដីឥដ្ឋស្រុកកៀនស្វាយខេត្តកណ្ដាល(អ្នកបាញ់អាប៉ោង) ។
២/ ឈ្មោះមាស សុខហេង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិតារាបដូនសឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (អ្នកបាញ់អាប៉ោង) ។
ចំពោះសម្ភារៈចាប់យករួមមានៈ១/មេអាប៉ោង ចំនួន០១។
២/ ចានអាប៉ោង ចំនួន០២ ។
៣/ គំរបអាប៉ោងជ័រពណ៌ក្រហម ចំនួន០៣ ។
៤/ កូកាធុនជ័រចំនួន០២ (ពណ៌ក្រហម០១,ពណ៌បៃតង០១) ។
៥/ កំរាលជ័រមានលេខអាប៉ោង ចំនួន០២ ។
៦/ ប្រាក់រៀល ចំនួន១១២០០០៛ (ដប់មួយម៉ឺនពីរពាន់រៀល)
៧/ កូនគ្រែឈើ ចំនួន០១ ។
៨/ កៅអីជ័រពណ៌ក្រហម ចំនួន០៧ ។
៩/ ទូរស័ព្ទដៃម៉ាកណូគាអ៉ិនចុចពិល ចំនួន០២គ្រឿង ។
១០/ ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ក្រហម ស៊េរី២០០៥ពាក់ស្លាកលេខ កណ្តាល ១J-៩០៧០ ។
ជនសង្ស័យ០២នាក់ បានឆ្លើយសារភាពថា ខ្លួនបានបើកលេងល្បែងស៊ីសងអាប៉ោងពិតមែន ។ ជនសង្ស័យ រួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនមកអធិការស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង