លោក ឃួង ស្រេង ៖ ចំណុចអវិជ្ជមានត្រូវតែបំពេញបន្ថែម.ល្បែ.ង.ស៊ីសង និង.គ្រឿ.ង.ញៀ.ន.ត្រូវបង្ក្រាបឱ្យអស់ពីមូលដ្ឋាន

(ភ្នំពេញ)៖ ការស្វែងរកចំណុចអវិជ្ជមាននេះបានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១នៃខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ។
ដើម្បីទទួលបានជ័យជម្នះនៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ នាពេលខាងមុខនេះ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានស្វះស្វែងរកចំណុចអវិជ្ជមានមួយចំនួនយកមកធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានការគាំទ្រ និងជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ឈានទៅដល់ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខនេះ។

ក្នុងពិធីសំណេះសំណាលនេះ ប្រធានគណបក្សសង្កាត់ទាំង១១ បានលើកឡើងពីភាពជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ចំនួន៤អាណត្តិកន្លងមក ហើយក៏សង្ឃឹមថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ក្នុងអាណត្តិទី៥នេះនឹងទទួលបានជោគជ័យ។ ការរំពឹងទុកបែបនេះ ដោយសារតែយើងមានគោលនយោបាយរបស់បក្សល្អត្រឹមត្រូវ ពិសេសថែមទៀតមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីដ៏ល្អដែលបានបម្រើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋដោយភាពស្រលាញ់ និងស្មោះត្រង់។ អ្វីដែលយើងមើលឃើញកាន់តែច្បាស់ទៀតនោះ គឺនៅក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបំពេញការងារជូនប្រជាពលរដ្ឋបានល្អប្រសើរ ដែលធ្វើឱ្យកិត្តិនាមរបស់គណបក្សប្រជាជនកម្ពុជាត្រូវបានប្រជាជនគោរពស្រលាញ់ និងមានការជឿទុកចិត្ត។
បន្ថែមពីលើនេះទៀត ប្រធានគណបក្សសង្កាត់ទាំង១១ក៏បានលើកឡើងពីការខ្វះខាតមួយចំនួនលើការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន ដូចជា ការសុំដាក់បណ្តាញលូ សុំដាក់ភ្លើងបំភ្លឺសាធារណៈ ការសុំធ្វើជណ្តើរឡើងរួម និងការខិតខំផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក ឃួង ស្រេង ក្នុងឱកាសនោះបានឱ្យដឹងថា រាល់សំណូមពរ និងសំណើឡើងរបស់ប្រធានគណបក្សសង្កាត់ទាំង១១ ត្រូវតែធ្វើឡើងឱ្យបានលឿន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ដោយសារពេលនេះប្រជាពលរដ្ឋពួកគាត់ស៊ីវីល័យហើយ ដូច្នេះការស្នើសុំរបស់គាត់ក៏ត្រូវតែស៊ីវីល័យផងដែរ។
លោក ឃួង ស្រេង បន្តទៀតថា រាល់ការងារអសកម្មត្រូវតែកាត់បន្ថយឱ្យអស់។ កងកម្លាំងមានសមត្ថកិច្វត្រូវតែបង្ក្រាបឱ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ពោលគឺរក្សាឱ្យបាននូវសន្តិសុខជូនប្រជាពលរដ្ឋ។ លោកថាទាំងអ្នកក្រ អ្នកមាន លោកឧកញ៉ា គឺសុទ្ធតែត្រូវការសន្តិសុខដូចគ្នា។ បន្ថែមពីលើនេះ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទាំងអស់។
លោក ឃួង ស្រេង បានឧបត្ថមជាថវិកាជូនគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញចំនួន៥លានរៀល និងប្រធានគណបក្សសង្កាត់ទាំង១១ ក្នុងបក្សសង្កាត់ទទួលបាន២លានរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង