ឃា.ត់.ខ្លួនបុរសម្នាក់ករណីប៉ុនប៉ង.រំ.លោ.ភ.សេពសន្ថវៈ

កំពង់ឆ្នាំង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងជំនាញរបស់អធិការនគរបាលស្រុកទឹកផុស បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន ផាន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភ ប្រព្រឹត្តនៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង ៤និង៣០នាទី ព្រឹក ។
នៅវេលាម៉ោងខាងលើ ជនសង្ស័យបានឡើងនៅលើផ្ទះរបស់ឈ្មោះ អ.ល អាយុ ៥១ឆ្នាំ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយបានចាប់ឈ្មោះ អ.ល រំលោភ ។ ពេលនោះឈ្មោះ អ.ល បានរើបំរះ ប្រតាយប្រតប់គ្នានឹងស្រែកខ្លាំងៗ ហើយឈ្មោះ អៀង តុប បានឮ ក៏ទៅជួយ ទើបជនសង្ស័យបានបញ្ឈប់សកម្មភាព។
ឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២២ យកមកអធិការដ្ឋាននគរបាលស្រុកទឹកផុស កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង