សមត្ថកិច្ច.ឃា.ត់.ខ្លួន.ជ.ន.ស.ង្ស័.យ.២នាក់ករណី.បំ.ផ្លិ.ច.បំ.ផ្លា.ញ.ទ្រព្យសម្បត្តិអ្នកដទៃមូលហេតុដោយសារគំនុំ

ព្រៃវែង ៖ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ០៧ ខែកុម្ភះ ឆ្នាំ ២០២២ នៅចំណុចភូមិខ្សុំខាងជើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ជនសង្ស័យចំនួន ០២ នាក់ ៖
១-ឈ្មោះ ថន ប៉េភេទប្រុសអាយុអាយុ ៣៦ ឆ្នាំទីលំនៅភូមិខ្សំុត្បូងឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង។
២- ឈ្មោះថន ច្រឹងភេទប្រុសអាយុ១៩ទីលំនៅភូមិឃុំខាងលើ។
ដោយអ្នកទាំងពីរនេះបាននាំគ្នាមកធ្វើសកម្មភាពដុតបំផ្លាញផ្ទះរបស់ឈ្មោះគង់ សេរី ភេទស្រីអាយុ ៥៧ ឆ្នាំទីលំនៅភូមិខ្សុំជើង ឃុំកំពង់ពពិលស្រុកពារាំង។
ចំពោះសំភារ:ដែលខូចខាតរួមមាន ៖
-ផ្ទះ ១ ខ្នង ទំហ៊ំ ៩ ម៉ែត្រគុណនឹង ៦ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្តាប្រក់ក្បឿង
-ម៉ូតូចាស់ ១ គ្រឿង
-លុយខ្មែរចំនួន ២ លាន
សរុប ថវិកា អស់ចំនួន 13000$ (មួយម៉ឺនបីពាន់ដុល្លា) មូលហេតុដោយសារគំនុំ។
សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតបានទទួលលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចក៏បានឃាត់ខ្លួនមុខសញ្ញាទាំង ០២ នាក់ខាងលើនឹងបាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកពារាំងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង