គ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បែកក្បាលនិងបាក់កស្លាប់ចោលប្រពន្ធនិងកូនឱ្យនៅកំព្រា

ភ្នំពេញ ៖ កាលពី យប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចភ្លើងស្តុបវត្តស្លែង តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ មានឈ្មោះ ម៉ៅ ចិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមេជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលក្នុងភូមិបឹងធំ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិកណ្ដាលកើប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-3293 ។

ដោយឡែកអ្នកបើកបររថយន្តវិញមានឈ្មោះ ហ៊ុយ ឡេង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅខេត្តព្រះសីហនុ ជាអ្នកបើក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ព្រះសីហនុ 2A-8056។

មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញចំណុះ១តោនកន្លះ ពណ៌ទឹកប៊ិក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏ឈប់រង់ចាំភ្លើងពណ៌ខៀវ គាប់ជួនពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកគូទរថយន្តពីក្រោយដែលកំពុងតែឈប់ភ្លើងស្តុបពេញទំហឹង បណ្តាលឱ្យបោកបែកក្បាល និងបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។

សមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅក្រុមគ្រួសារសាច់ញាតិសពឱ្យមកកន្លែងកើតហេតុ ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ ប្រពន្ធនិងក្រុមគ្រួសារមកដល់ឃើញសពជនរងគ្រោះហើយក៏ស្រែកទ្រហោយំបោកខ្លួនរហូតដល់សន្លប់បាត់ស្មារតី ។ សមត្ថកិច្ចជំនាញធ្វើលិខិតប្រគល់សពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង