ករណី.ឃា.ត.ក.ម្ម.នេះ!បងស្រីនិងសង្សាររួមគំនិតជាមួយគ្នា.ស.ម្លា.ប់.ប្អូនប្រុសឯងបំបិទមាត់រឿងប្អូនឃើញខ្លួន.រួ.ម.រ័.ក.គ្នាខ្លាចដឹងដល់ឪពុកម្តាយ

ខេត្តសៀមរាប ៖ នៅ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅភូមិរំរោងកញ្ជោច ឃុំឫស្សីលក ស្រុកជីក្រែង ។ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម ។
ជនសង្ស័យឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិរំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។
ចំណែកម្នាក់ទៀតឈ្មោះ ឡាយ សាលី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាសហចារី ត្រូវបានឃាត់ខ្លួននៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃនេះដែរ ។
ករណីឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង២១និង៣០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបរិវេណ ផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ឡាយ ប៉ុនលេង ភេទប្រុស អាយុ១១ឆ្នាំ៤ខែ មុខរបរសិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានស្លាប់នៅក្នុងអង្រឹង ។
ស្លាកស្នាមនៅលើសាកសពមានស្នាមរឹតត្រង់កទំហំប៉ុនពីរធ្នាប់ដៃ ឆ្អឹងកងក របស់ជនរងគ្រោះត្រូវបានបាក់ រីឯដងខ្លួននិងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។ ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ខ្សែក្រវាត់ពណ៌ខ្មៅ១ និងខ្សែចងអង្រឹងពណ៌ខ្មៅ១កំណាត់ប្រវែង៩២ស.ម. និងអង្រឹងប៉ារ៉ា១ ។ កម្លាំងជំនាញនៃការិយាល័យនគបាលព្រហ្មទណ្ឌកម្រិតធ្ងន់បាននាំខ្លួនឈ្មោះ ឡាយ សាលី ភេទស្រី ត្រូវជាបងស្រីបង្កើតរបស់សពមកធ្វើការសាកសួរ។
តាមការស្តាប់ចម្លើយឈ្មោះ ឡាយ សាលី បានសារភាពថា នៅថ្ងៃកើតហេតុគឺខ្លួននិងប្អូនប្រុសជាជនរងគ្រោះនៅផ្ទះតែ២នាក់។ ចំណែកឪពុកម្តាយទៅស្នាក់នៅនិងធ្វើចម្ការនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ លុះមកដល់ម៉ោង១៩:០០នាទី សង្សាររបស់ខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើតាមគណនីហេ្វសប៊ុកមកខ្លួនថា គេសុំមកលេងផ្ទះ។ នាងក៏យល់ព្រម លុះដល់វេលា ម៉ោង២១:០០នាទី ឈ្មោះ ចិត្ត ភន ក៏បានទៅដល់ ហើយគេបានអោបថើប និងសុំនាងរួមភេទ នាងក៏យល់ព្រម ហើយនាំគ្នាទៅរួមភេទនៅចំណុចរោងដាក់ឈើ ក្រោយផ្ទះ។ ខណៈពេលកំពុងរួមភេទស្រាប់តែប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ ហើយនិយាយថាគេនិងយករឿងពួកខ្លួនខាងលើប្រាប់ទៅឪពុកម្តាយទាំងអស់។ ពេលនោះខ្លួននិងសង្សារក៏រួមគំនិតគ្នាសម្លាប់ជនរងគ្រោះបំបិទមាត់តែម្តង ដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរងគ្រោះចំត្រង់កផ្នែកខាងក្រោយមួយដៃបណ្តាលឱ្យជនរងគ្រោះដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះទៅចាប់ជើងជនរងគ្រោះទាំងសងខាង ហើយឈ្មោះ ចិត្ត ភន បានចាប់ផ្ងារសព យកដៃទំាងពីរមួលបំបាក់កសពតែម្តង។ ក្រោយធ្វើសកម្មភាពនេះរួចហើយឈ្មោះ ចិត្ត ភន ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់ទៅ។
តាមការស្តាប់សចម្លើយរបស់ឈ្មោះ ចិត្ត ភន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ដោយខ្លួនជាអ្នកវាយ និងមួលបំបាក់កជនរងគ្រោះ។ ចំណែកឈ្មោះ ឡាយ សាលី បានយកខ្សែក្រវាត់ទៅរឹតកសពបន្ថែម និងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ។ បន្ទាប់មកយកខ្សែក្រវាត់ខាងលើទៅចងភ្ជាប់នឹងខ្សែអង្រឹងដើម្បីបង្វែរថាជាករណីអត្តឃាតដោយចងកសម្លាប់ខ្លួន ។
បង្ក្រាបជនដៃដល់ទាំងពីរនាក់នេះ ធ្វើឡើងតាមការណែនាំរបស់លោកស្នងការនគរបាលខេត្ត លោក តេង ច័ន្ទណាត និងក្រោមការបង្ហាញរបស់លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ដោយលោក ឆាន់ វុទ្ធី នាយរងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ៕

 

អត្ថបទដែលជាប់ទាក់ទង