ករណីអត្តឃាត(ចងកសម្លាប់ខ្លួន) នៅក្នុងបន្ទប់ឃុំឃាំងរបស់មន្ទីរបរិស្ថានខេត្តពោធិសាត់ តើមានការតូចចិត្តរឿងអ្វីបានជាលោក ចាន់ វិត ហៅ វុទ្ធី ចង(ក)សម្លាប់ខ្លួនបែបនេះ?
ពោធិ៍សាត់ ៖ តាមការឱ្យដឹងពីលោក ផាន់ សុភារីន នាយកដែនជម្រកសត្វព្រៃភ្នំសំកុសបានឲ្យដឹងថា ករណីអត្តឃាត (ចងកសម្លាប់ខ្លួន)នៅមន្ទីរបរិស្ថានខេត្តពោធិសាត់ នៅ ថ្ងៃអង្គារិ៍០៧កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃអង្គារិ៍ ទី០៨ ខែកុម្ភះ ឆ្នាំ២០២២ ក្នុងបន្ទប់ឃុំឃាំងមន្ទីរបរិស្ថានខេត្តពោធិសាត់ ។
យោងតាមការបំភ្លឺជុំវិញកន្លែងកើតហេតុ និងការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញ បានសន្នីដ្ឋានបានថា សាកសពឈ្មោះ ចាន់ វីត ពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន សពស្លាប់លើសពី ២ម៉ោងឡើង សាកសពត្រូវប្រគល់ជូនឲ្យលោក ផាន់ សុភារីន នាយកដែនជម្រកសត្វព្រៃភ្នំសំកុសដើម្បីចាត់ចែងបន្តតាមនីតិវិធីច្បាប់ ។
.តាមការបំភ្លឺរបស់លោកស្រី ចេង ចំបុី ត្រូវជាម្តាយមីងជីដូនមួយនៃសពបានឱ្យសារព័ត៌មានយើងដឹងកាលពីថ្ងៃទី៩ខែកុម្ភះ ឆ្នាំ២០២២នេះថា ក្មួយជីដូនមួយគាត់ឈ្មោះ ចាន់ វិត ហៅ វុទ្ធី គាត់តាមគេតាមឯងបានទៅស៊ីស្នួលគេ មិនដឹងទៅកាប់ព្រៃឬទៅអារឈើមិនដឹងដែរតែដឹងថា ស៊ីអាយចាប់ តែស៊ីអាយចាប់ហើយយកទៅកន្លែងឃុំឃាំង ស្រាប់តែស្អែកឡើងលឺថា ចងកសម្លាប់ខ្លួន តែឆ្ងល់ថាស្លាប់ដោយសារអ្វីឱ្យពិតប្រាកដ បើស្លាប់ពីរថ្ងៃហើយ កនៅទន់ដដែល ហើយសពមានដានជាំស្មាឡើងខ្មៅ ហើយគេពិនិត្យកោសល់វិច័្ចយគាត់មិនបានទទួលក្រដាសកោសលវិច្ច័យទេ ពីដើមគេចាប់បានតែក្មួយគាត់តែម្នាក់ឈ្មោះចាន់ វិត ហៅក្រៅ វុទ្ធនិង បញ្ជូនទៅខេត្តទៅដេកមួយយប់ លុះព្រឹកឡើង គិតថាទៅយកវាម៉ោង៩ ពេលម៉ោងប្រហែល៨មិនទាន់ផងដឹងគេតេមកថាចាន វិត ហៅវុទ្ធបានចងកសម្លាប់ខ្លួនបាត់ហើយ ហើយខាងពួកគាត់បានរ៉ៃលុយគ្នាខ្ចីលុយគេលុយឯងណឺងទៅយកសពនិង បានទៅយកសពនិង យកនិង ជួលឡានពេទ្យប្រម៉ោយយើងនិង ដោយគេដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍ ដឹកទៅពេទ្យខេត្ត ហើយជួលឡានគេនិងគេយក៣០ម៉ឺនតែថាសពនិងចងកសម្លាប់ ហើយទៅនិងគេដាក់លើក្តាមុខនិងគេគ្រប ហើយសពនោះជាំកន្លែងស្មា ហើយក ហើយកនិងមិនរឹងពីរយប់ហើយកនៅវិលទន់ដដែល គាត់មិនហ៊ានសណ្ឋានយ៉ាងណានោះទេ ។
.សារព័ត៌មាន យើងមិនអាចសុំការបំភ្លឺណាមួយពីប្រធានមន្ទីរបរិស្ថានបានទេដោយគ្មានលេខទំនាក់ទំនង។
.ម្តាយមីងនៃសពនិងប្រជជនធ្វើការនឿយឆ្ងល់ថា ហេតុអ្វីមិនឃើញចេញក្រដាសកោសល់វិច្ច័យសពមកឱ្យពួកគាត់ដឹង និងឆ្ងល់ថា ហេតុអ្វីមិនចាប់អ្នកជួលឱ្យកាប់ ម្តេចចាប់អ្នកស៊ីស្នួលនិងក្រីក្រទៅវិញ?ចុះម្ចាស់ដីម្តេចបានឲ្យរួចខ្លួនបាន?
.ជាចុងក្រោយ ម្តាយមីងឪពុកមានិងបងប្អូននៃសព ស្នើរសុំដល់សប្បុរសដែលមានចិត្តបុណ្យមេត្តាជួយឧប្បត្ថម្ភជាបច្ច័យក្ដីជាអង្ករក្តីដល់បុណ្យសពនេះផង ព្រោះថាសពនេះក្រីក្រណាស់៕