បង្ក្រាបទីតាំងលួចជល់មាន់ នៅគីឡូលេខ៣៥ តែចុងក្រោយ សល់តែស្នាក់ស្នាមបញ្ជល់មាន់ សង្ស័យមានគេផ្តល់ដំណឹងមុន
មណ្ឌលគិរី ៖ ក្រោយពីរទទូលបានពត៌មានលោក នួន សារ៉ន ដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបទីតាំងលួចជល់មាន់នៅគីឡូលេខ៣៥ នេះជាការចូលរួមប្រយុទ្ឋប្រឆាំងការចម្លងជំងឺកូវីដ១៩ ក្រោមស្មារតីទទួលខុសត្រូវរបស់រដ្ឋបាលស្រុកកែវសីមា តែចុងក្រោយ សល់តែស្នាក់ស្នាមបញ្ជល់មាន់ សង្ស័យមានគេផ្តល់ដំណឹងមុន ទើបសមត្ថកិច្ចទៅបង្ក្រាបមិនទាន់ តាមប្រភព រាល់ថ្ងៃមានគេជល់ច្រើនគូរ ហើយអ្នកភ្នល់ភាគច្រើនជាសមត្ថកិច្ចទៀតផង អញ្ចឹងហើយទើបពិបាកបង្ក្រាប ជាក់ស្ដែង នៅវេលាម៉ោង ១៣ និង ៣០នាទីថ្ងៃទី ០៩ខែ កុម្ភះ ឆ្នាំ២០២២ នៅចំណុចចំការកៅស៊ូស្ថិតនៅ ភូមិត្រពាំផ្អេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។កម្លាំងប៉ុស្តិនគរបាលស្រែខ្ទុម សហការ ជាមួយ លោកមេភូមិត្រពាំងផ្អេ បានចុះ បង្រ្កាបទីតាំងល្បែងបញ្ជល់មាន់១កន្លែង ពេលកម្លាំងប៉ុស្តិ៍មកដល់ ពុំឃើញមានសកម្មភាពបញ្ជល់មាន់នោះទេ ឃើញមានតែ ស្បៃប្រក់ ដែលសង្ស័យជាកន្លែងបញ្ជល់មាន់ កម្លាំនគបាលប៉ុស្តិ៍ស្រែខ្ទុម ក៏បានធ្វើសកម្មភាពរុះរើទីតាំ និង បានដកហូត វត្ថុតាង មួយចំនួន រួមមាន៖
– ស្បៃប្រក់ ចំនួន ០៥ ផ្ទាំង
– ប៉ាតង់ ចំនួន ០១ ផ្ទាំង
– កៅអី ចំនួន ០៤ កៅអី
វត្ថុតាងខាងលើត្រូវបានកម្លាំងប៉ុស្តិ៍ យកមករក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលស្រែខ្ទុម៕