គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ រួចបើករត់មកបុកផាស់ស្អាប់ បណ្តាលឲ្យមនុស្ស ០២នាក់ រងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាកម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-1090 បើកបរដោយបុរសម្នាក់ បុកម៉ូតូម៉ាក PCX មួយគ្រឿង នៅម្តុំស្តុបពេទ្យចិន រងរបួសធ្ងន់មនុស្ស០២នាក់ រថយន្តបង្កហេតុបានបន្តដំណើរទៅមុខបុកម៉ូតូផាស់ស្អាប់មួយគ្រឿង ទៀតនៅត្រង់ម្តុំស្តុបចម្ការមន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនិងកម្លាំង សមត្ថកិច្ចនគរបាល ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ ។
រថយន្តបង្កហេតុនេះ ម្ចាស់មិនព្រមឈប់នោះទេ បានបន្ថែមល្បឿនយ៉ាងលឿនបន្តទៅមុខ ទៀតត្រូវបានបងប្អូនជនរងគ្រោះ ជិះម៉ូតូដេញតាមមកដល់ត្រង់ចំណុចម្តុំស្តុបចម្ការមន រថយន្តនោះបានបុកម៉ូតូផាស់ស្អាប់មួយគ្រឿង ទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។
រីឯសភាពរថយន្តបង្កហេតុនោះវិញ យើងឃើញថាឡើងខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរតែម្តង ធ្វើដំណើរទៅមុខលែងរួច ។ ចំណែកតៃកុងអង្គុយនៅក្នុងរថយន្តមិនព្រមចុះនោះទេ ហាក់បីដូចជាគ្មានហេតុការណ៍អ្វីកើតនោះឡើងនោះ ។
សមត្ថកិច្ចនគរបាលខណ្ឌចម្ការមន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការសាក សួរព័ត៌មានបន្ថែម ងាយស្រួលដល់កម្លាំងសមត្ថកិច្ច ធ្វើការដោះស្រាយបញ្ហាទៅតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង