ភ្ញាក់ផ្អើល! បុរសម្នាក់សង្ស័យខ្យល់គ ពេលឡើងទៅយកបំពង់ទឹកត្នោត ក៏ស្លាប់លើដើមត្នោត
ខេត្តកណ្តាល ៖ ព័ត៌មានបឋម! នៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២២ កំពុងចុះទៅកន្លែងកើតហេតុ ដើម្បីឡើងយកសាកសពពីលើដើមត្នោត មកធ្វើកោសល្យវិច័យ ខណៈមានបុរសម្នាក់បានឡើងទៅយកបំពង់ទឹកត្នោត ហើយសង្ស័យថា កើតខ្យល់គ ក៏បានស្លាប់នៅលើចុងត្នោតនោះតែម្ដង។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចក្នុងបរិវេណគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ស្ថិតក្នុងភូមិសំរោង សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុរសនេះតែងតែឡើងលើចុងត្នោតយកបំពង់ទឹកត្នោតដែលជាមុខរបររបស់គាត់ដូចសព្វដង ហើយតែនៅព្រឹកថ្ងៃនេះមិនដឹងថាគាត់ខ្យល់គ ឬក៏កើតអីនោះទេក៏ស្រាប់តែស្លាប់នៅលើចុងត្នោតនោះតែម្តង ទើបបងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនទៅសមត្ថកិច្ច ។
សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កំពុងឡើងលើចុងត្នោត ដើម្បីយកសាកសពមកធ្វើកោសល្យវិច័យ៕