កម្លាំងអន្តរាគមន៍ពិសេស បានឡើងពន្លត់ភ្លើងឆេះព្រៃ ភ្នំដងរែក

 

បន្ទាយមានជ័យ: កាលពីថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍ពិសេសបានឡើងពន្លត់ភ្លើងឆេះព្រៃនៅជួរភ្នំដងរ៉ែកម្តុំវត្តថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយចំណាយពេលពេញមួយយប់ រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១០ កុម្ភៈ ទើបភ្លើងរលត់ទាំងស្រុង។
កម្លាំងដែលចូលរួមពន្លត់មានកម្លាំងវរៈនគរបាលការពារព្រំដែន ៨០៧ កម្លាំងអធិការស្រុកថ្មពួក កម្លាំងអធិការស្រុកស្វាយចេក កម្លាំងអធិការស្រុកអូរជ្រៅ និងមានឡានទឹកចំនួន៣ គ្រឿង ដើម្បីត្រៀមបង្ការនិងជួយសង្គ្រោះពន្លត់ ហើយប្រើកម្លាំងសរុបទាំងអស់ ៧២នាក់៕

អត្ថបទដែលជាប់ទាក់ទង