ម្ចាស់មកុដក្នុងកម្មវិធីបវរកញ្ញាយុវវ័យកម្ពុជា Miss Teen Cambodia ២០២១ (MTIC)នោះ ឌី បញ្ញាវិមាលា ពេលនេះកំពុងត្រៀមខ្លួន ទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗ

ភ្នំពេញ ៖ កម្មវិធីបវរកញ្ញាយុវវ័យអន្តរជាតិ Miss Teen International Cambodia ២០២១(MTIC)បានជ្រើសរើសបវរកញ្ញាកម្ពុជា ឌី បញ្ញាវិមាលា សម្រាប់ទៅប្រកួតលើឆាកអន្តរជាតិ ដើម្បីតំណាងឲ្យប្រទេសកម្ពុជា។ ការចេញទៅប្រកួតនេះ នឹងនាំយកប្រទេសកម្ពុជាទង់ជាតិរបស់កម្ពុជាវប្បធម៌ និងអរិយធម៌ដ៏ស្រស់ផូរផង់របស់កម្ពុជាទៅបង្ហាញនៅលើឆាកនអន្តរជាតិ។

បន្ទាប់ពីក្លាយជាម្ចាស់មកុដក្នុងកម្មវិធីបវរកញ្ញាយុវវ័យកម្ពុជា Miss Teen Cambodia ២០២១ (MTIC)នោះ ឌី បញ្ញាវិមាលា ពេលនេះកំពុងត្រៀមខ្លួនទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។

សូមបញ្ជាក់ថា បវរកញ្ញាយុវវ័យកម្ពុជាMTIC ២០២១ កញ្ញា ឌី បញ្ញាវិមាលា បច្ចុប្បន្ននេះជាសិស្សថ្នាក់ទី ៩ នៃសាលាប៊ែលធីអន្តរជាតិ សាខាស្ទឹងមានជ័យ មានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង។ ក្រោយក្លាយជាម្ចាស់មកុដ ក្នុងកម្មវិធីបវរកញ្ញាយុវវ័យ MTIC ២០២១ រួចមក នាងនឹងត្រូវចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅឯប្រទេសហ្វីលីពីន នាអំឡុងខែមេសា ឆ្នាំ២០២២នេះ។
ឌី បញ្ញាវិមាលា គឺជាម្ចាស់ជយលាភីបវរកញ្ញាយុវតីកម្ពុជា ២០២១Miss Teen International Cambodia 2021 មានអាយុ ១៤ ឆ្នាំ កម្ពស់ ១៦៧ ម៉ែត្រ ទម្ងន់ ៤៩ គីឡូក្រាម។ កម្មវិធីប្រឡងបវរកញ្ញាយុវវ័យកម្ពុជា Miss Teen International Cambodia២០២១(MTIC) គឺជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជា បានរកឃើញម្ចាស់មកុដដល់ទៅ២រូប ក្នុងចំណោមបេក្ខនារី ២៤ រូប ក្នុងនោះបេក្ខនារី ឌី បញ្ញាវិមាលា ក្លាយជាម្ខាស់មកុដ MTIC ២០២១៕

អត្ថបទដែលជាប់ទាក់ទង