ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ បានធ្វើសកម្មភាពកាប់បុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់
ភ្នំពេញ៖ កាលពី យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចបន្ទប់ជួលលេខ៨ផ្លូវបេតុងក្រុម៧ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះឈ្មោះចែម ចាន់រ៉ា អាយុ៣២ឆ្នាំមុខរបរជាងមាស ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ(រងរបួសក្បាលនិងប្រអប់ដែខាងស្តាំ)បច្ចុប្បន្នសំរាកព្យាលបាលមន្ទីរពេទ្យអេម៉ាណូអែល។
ចំណែកជនសង្ស័យឈ្មោះស្រេង សុទ្ធិ អាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅបន្ទប់ជួលលេខ៥ ផ្លូវបេតុងក្រុម៧ ភូមិទួលថ្ងាន់សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ(គ្មានសារធាតុញៀន)អវិជ្ជមានកូវីដ។
នៅមុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យជួលបន្ទប់នៅក្បែរគ្នាដោយជនរងគ្រោះបានសួរនាំប្រពន្ធជនសង្ស័យធ្វើឲ្យមានការប្រច័ណ្ឌក៏ជនសង្ស័យបានទៅបបួលបក្ខពួកចំនួន១០នាក់មកធ្វើសកម្មភាពកាប់ជនរងគ្រោះដល់ក្នុងបន្ទប់ជួលចំនួ២កាំបិតបណ្តាលឲ្យរងរបួសធ្ងន់ ហើយក៏គេចខ្លួនបាត់អស់។ក្រោយពីទទួលបានសភាពការណ៍ខាងលើសមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុក៏បានស្រាវជ្រាវឃាត់ជនសង្ស័យបាន១នាក់។
សំភារៈដកហូតរួមមានទូរសព្ធ័1គ្រឿងពណ៌ទឹកប្រាក់ម៉ាកអាយហ្វូនសុិច។
ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធី៕