សាលាដំបូងរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យជនត្រូវចោទ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវ របស់ខ្លួន

ភ្នំពេញ: អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា សាលាដំបូងនឹងបន្តអនុវត្តតាមនីតិវិធីជាធរមាន ចំពោះសំណុំរឿងលោក ឌួប ងៀប ដោយមិនអនុញ្ញាតឲ្យជនត្រូវចោទរូបនេះ ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម ដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ ។
សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នាពេលនេះ ធ្វើឡើងក្រោយពី លោក ឌួប ងៀប ដែលមានងារជាឧកញ៉ា និងពាក់ផ្កាយ៣ ផងនោះ បានចេញឃ្លីបវីដេអូមួយ ដោយធ្វើការចោទប្រកាន់ទៅលើចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ថា បានចាត់ការសំណុំរឿងរបស់គាត់ «ប្រែពីសទៅខ្មៅ និង ចោទប្រកាន់គាត់ថា បានឆបោកជនជាតិតៃវ៉ាន់» ៕

អត្ថបទដែលជាប់ទាក់ទង