សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយអតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ
(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក បាន គី មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។
សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកុម្ភៈ នេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាការងារជាមួយលោក មូន ចេ អ៉ីន ប្រធានាធិបតីកូរ៉េខាងត្បូង ហើយក៏មានជំនួបជាមួយលោក លី ចេមីយុង បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូង មកពីគណបក្សប្រជាធិបតេយ្យកូរ៉េផងដែរ៕