ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោកស្រី យ៉ិនទៀង ពុទ្ធិរស្មី ជារដ្ឋលេខាធិការក្រសួងការបរទេស
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកស្រី យ៉ិនទៀង ពុទ្ធិរស្មី ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន ទទួលបាន ៕