ទំ.នា.ស់.ពាក្យសំដីពេលផឹកស្រវឹងបណ្តាលឱ្យប្អូនបង្កើត.វា.យ.ស.ម្លា.ប់.បងខ្លួនឯង
សៀមរាបៈ ជនសង្ស័យឈ្មោះ តាប់ ជុង ភេទប្រុស អាយុ ២៩ឆ្នាំ (ជាប្អូនបង្កើតរបស់ជនរងគ្រោះ) មុខរបរធ្វើស្រែទីលំ នៅភូមិកើតហេតុ។ ជននេះបានធ្វើសកម្មភាពដោយយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះឈ្មោះ តាប់ យាង ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្ន នៅភូមិរំដួល ឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយវាយត្រូវចំនួន៣កន្លែង គឺត្រូវចំក្បាលផ្នែឆ្វេង និងស្តាំ ហើយត្រូវត្រង់មាត់បណ្តាលអោយស្លាប់ភ្លាមៗ។
កាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ព្រោះតែទំនាស់ពាក្យសំដីពេលផឹកស្រវឹង បណ្តាលឱ្យប្អូនបង្កើតវាយសម្លាប់បងខ្លួនឯង ស្ថិតក្នុងភូមិក្ងានពង ឃុំស្ពានត្នោត ស្រុកជីក្រែងខេត្តសៀមរាប។
ជនរងគ្រោះ និងជនសង្ស័យដែលជាបងប្អូនបង្កើត បានមកលេងម្តាយ នៅភូមិឃុំកើតហេតុ រួចក៏បានផឹកស្រាជាមួយគ្នាតាំងពីមព្រឹកថ្ងៃទី១០ ខែកុម្ភ: រហូតដល់ម៉ោងកើតហេតុស្រវឹងរៀងខ្លួន ក៏កើតមានទំនាស់ពាក្យសម្ដីនឹងគ្នា រហូតដល់វាយសម្លាប់គ្នា ដោយជនសង្ស័យយកឈើជ្រុងមួយដើមប្រវែង ១,២ម៉ែត្រ វាយទៅលើជនរងគ្រោះ បណ្តាលអោយបាក់ខ្ទង់ច្រមុះ និងបាក់ថ្គាមស្លាប់ភ្លាមៗតែម្ដង៕