នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២
វិទ្យាស្ថានអន្តរជាតិ អាយឃី បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស-និស្សិត និងសហគ្រិន ដែលបានបញ្ចប់វគ្គសិក្សា វិទ្យាសាស្រ្តនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្ម ទាំងបួនជំនាន់។
ក្រោមអធិបតីភាពលោកគ្រូ ម៉ិច សីហា អគ្គនាយកវិទ្យាស្ថានអន្តរជាតិ អាយឃី។
ក្នុងកម្មវិធីនេះផងដែរលោកអគ្គនាយកបានផ្ដាំផ្ញើរ និងជូនពរសម្រាប់សិស្សទាំងអស់ត្រូវយកមេរៀនដែលបានសិក្សារៀនសូត្រជាមួយលោកគ្រូ ទៅប្រើប្រាស់អោយត្រូវផ្លូវដើម្បីជាប្រយោជន៍ របស់ខ្លួន នឹងសង្គមជាតិទាំងមូល។