យុវជនត្រូវ.ចោ.ទ.ចំនួន៣នាក់ បង្គាប់ឲ្យ.ឃុំ.ខ្លួ.ន.ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត

ភ្នំពេញ ៖ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ យុវជនត្រូវចោទ ចំនួន៣នាក់ ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ បានបង្គាប់ឲ្យឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ចំនួនជិត ១ គីឡូក្រាម ប្រព្រឹត្តនៅចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនត្រូវចោទទាំង ៣ នាក់ខាងលើនេះ មានឈ្មោះ ៖ ទី ១-ឈ្មោះ ហៃ លីហុង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែ។ ទី ២-ឈ្មោះ វ៉េន វឿន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។ និង ទី ៣-ឈ្មោះ ភិន កាំង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ។ ពួកគេទាំង៣នាក់ មានទីលំនៅ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និង ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
យោងតាមចំនួន និង ទម្ងន់ថ្នាំញៀន ដែលបានដកហូតពីពួកគេ ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងហោចណាស់ ២០ ឆ្នាំ ក្នុងម្នាក់ៗ ប្រសិនបើ តុលាការ រកឃើញ ពិរុទ្ធភាពរបស់ពួកគេ។ ពួកគេ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ឃាត់ខ្លួន, សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបានគ្រឿញញៀន ប្រភេទមេតំហ្វីតាមីន(ICE) ទម្ងន់សុទ្ធ ៩៧៣.៦៣ក្រាម (ជិត១គីឡូក្រាម) និង វត្ថុតាង ពាក់ព័ន្ធមួយចំនួនផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង