ឆ្មក់បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាំង ៣៤កញ្ចប់ថង់តូច ចំនួន ១៤នាក់
ភ្នំពេញ ៖ បង្រ្កាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាំង ៣៤កញ្ចប់ថង់តូច។ នៅ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចដីឡូ៍គ្មានលេខ ផ្លូវលំ ក្រុមទី០៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ករណីចុះបង្ក្រោបគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១៤ នាក់ក្នុងនោះអ្នកជួញដូរថ្នាំញៀន ៤នាក់ រួមមាន៖ ទី១-ឈ្មោះ កែវ កុសល ភេទប្រុស អាយុ ៣១ឆ្នាំ ដកហូតថ្នាំញៀន ៦កញ្ចប់ថង់ ទី២-ឈ្មោះ ពេជ្រ គង់ ភេទប្រុស អាយុ ២០ឆ្នាំ ដកហូតថ្នាំញៀន ៩កញ្ចប់ថង់ ទី៣-ឈ្មោះ វ៉ែន ស៊ីថា ភេទប្រុស អាយុ ២១ឆ្នាំ ដកហូតថ្នាំញៀន ១៨កញ្ចប់ថង់ និងទី៤-ឈ្មោះ បុត្រ បុណ ភេទប្រុស អាយុ១៧ឆ្នាំ ដកហូតថ្នាំញៀន១កញ្ចប់ថង់ និងអ្នកប្រើប្រាស់ ៧នាក់ ទី១-ឈ្មោះ ព្រំ ចាន់រ៉ៃយ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ទី២-ឈ្មោះ ព្រឹម នាង ភេទប្រុស អាយុ ២៩ឆ្នាំ ទី៣-ឈ្មោះពៅ ង៉ែត ភេទប្រុស អាយុ ២៧ឆ្នាំ ទី៤-ឈ្មោះ លឹម លាវ ភេទប្រុស អាយុ ២៧ឆ្នាំ ទី៥-ឈ្មោះ ឃឹម ខុម ភេទប្រុស អាយុ ៣៩ឆ្នាំ ទី៦-ឈ្មោះ ហេង សុភក្រ ភេទប្រុស អាយុ ៣១ឆ្នាំ និងទី៧-ឈ្មោះ ថុន ឈាងលី ភេទប្រុស អាយុ ៣៨ឆ្នាំ ពិនិត្យទឹកនោមផ្ទុកសារធាតុញៀនទាំង៧នាក់ និង៣នាក់ទៀត ពិនិត្យទឹកនោម អវិជ្ជមាន ទើបធ្វើការអប់រំ និងណែនាំឱ្យត្រឡប់ទៅគេហដ្ឋានវិញផងដែរ។ សម្រាប់វត្ថុតាំងដកហូតបានថ្នាំញៀន ក្រាមពណ៌សថ្លាចំនួន ៣៤កញ្ចប់ថង់តូច។
ប្រតិបត្តិការចុះបង្ក្រាបនេះ ជនសង្ស័យដែលពាក់ព័ន្ធចំនួន ១១នាក់ ជួញដូរចំនួន ០៤នាក់ និងប្រើប្រាស់ចំនួន ០៧នាក់ ត្រូវបានកម្លាំងនគររបាលរដ្ឋបាលព្រែកលៀប បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕