សមត្ថកិច្ចស្រុកកំពង់ត្របែក ៖ ទទួលស្គាល់ថា ដាក់ខ្នោះច្រឡំ និងផ្តល់…..

(ព្រៃវែង)៖ កាលពីរសៀលថ្ងៃទី០៨.០២.២០២២ ករណីបង្ក្រាបគ្រឿងញៀននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ សមត្ថកិច្ចបានចាប់ យុវជនម្នាក់ដាក់ខ្នោះ ច្រឡំ ខណៈយុវជននោះ មិនមែនជាមុខសញ្ញាជួញដូរគ្រឿងញៀនទេ រហូតបង្កការរិៈគន់ជាខ្លាំងតាម”បណ្ដាញសង្គម”។
សមត្ថកិច្ច ប៉ូលិសបានសូមទោស និងផ្ដល់ថវិកាមួយចំនួនដល់យុវជនរូបនោះ ដើម្បីព្យាបាលរបួសនិងបញ្ចប់រឿងមិនប្ដឹងផ្ដល់!។

នេះបើយោងតាមការបំភ្លឺ.របស់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី១២.០២.២០២២។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងថា ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់កម្លាំងនគរបាលបង្ក្រាបគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦:០០នាទីរសៀល ។
កម្លាំងនគរបាលបង្ក្រាបគ្រឿងញៀន នៃអធិការដ្ឋាននគរស្រុកកំពង់ត្របែក បានទទួលព័ត៌មានពីភ្នាក់ងារបង្កប់ថា មានករណីជួញដូរគ្រឿងញៀន ។
នៅចំណុចភូមិព្រៃតានេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
អធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក បានស្នើសុំគោលការណ៍ទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង ដើម្បីបើកប្រតិបត្តិការបង្ក្រាប។
នៅពេលដែលសមត្ថកិច្ច និងជនបង្កប់ចុះមកដល់ចំណុចផ្លូវនៅខាងក្រៅភូមិព្រៃតានេន ។
ក៏បានប្រទះឃើញបុរសម្នាក់ជិៈម៉ូតូ គួរឲ្យសង្ស័យ ដោយសារតែពេលវេលា និងទីកន្លែង ។
ព្រមទាំងការចង្អុលបង្ហាញពីភ្នាក់ងារបង្កប់ផងនោះ កម្លាំងសមត្ថកិច្ចក៏បានជិៈម៉ូតូទៅកាត់ចំពីខាងមុខ ។ ក្នុងគោលបំណងឃាត់បុរសសង្ស័យខាងលើដើម្បីសួរនាំ ។
ប៉ុន្តែនៅពេលបុរសនោះបានឃើញសមត្ថកិច្ចភ្លាម បានលោតពីលើម៉ូតូរត់គេចខ្លួន ដែលបង្កើនឲ្យមានការសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន ខណៈនោះ កម្លាំងជំនាញបានដេញតាម និងឈានដល់ការឃាត់ខ្លួនបាន។
អំឡុងពេលឃាត់ខ្លួន បុរសរូបនេះពុំបានសហការជាមួយសមត្ថកិច្ចនោះឡើយ ថែមទាំងរើបម្រះយ៉ាងខ្លះទៀតផង។
ដើម្បីចៀសវាងជនសង្ស័យរត់រួច និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ សមត្ថកិច្ចបានផ្តួលឲ្យជនសង្ស័យដួលផ្កាប់មុខ ដើម្បីដាក់ខ្នោះដៃ ដែលសកម្មភាពទាំងនេះបណ្តាលឲ្យមានរបួសស្រាលនៅលើផ្ទៃមុខ និងបបូរមាត់ ។
បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានសួរនាំបឋម និងបានផ្ទៀងផ្ទាត់ជាមួយភ្នាក់ងារបង្កប់ទើបដឹងថា បុរសនោះមិនមែនជាមុខសញ្ញាសង្ស័យទេ ។ ខណៈនោះបានចាត់កម្លាំងឲ្យនាំបុរសម្នាក់នោះទៅពិនិត្យ និងព្យាបាលរបួសនៅឃ្លីនិកឯកជនមួយ។
រីឯកម្លាំងផ្សេងទៀតបន្តប្រតិបត្តិការតាមចាប់មុខសញ្ញាសង្ស័យ ។
ដោយមានការសហការពីអាជ្ញាធរឃុំ កម្លាំងជំនាញបានធ្វើការឃាត់បានជនសង្ស័យពិតប្រាកដដោយជោគជ័យ និងដកហូតបានសារធាតុញៀនប្រភេទម្សៅក្រាម ៣.៣៧ក្រាម បើទោះជាមានការរារាំងពីក្រុមគ្រួសារមុខសញ្ញាក៏ដោយ។ ចំពោះករណីនេះ សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងតាមនីតិវិធី។
ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ វរៈសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុក កំពង់ត្របែក ។
បានអញ្ជើញភាគីយុវជនដែលត្រូវសមត្ថកិច្ចចាប់ច្រឡំ មកធ្វើការសម្របសម្រួល និងបកស្រាយពន្យល់អំពីដំណើររឿង ។
ដែលនាំឲ្យមានការចាប់ខ្លួនច្រឡំ បន្ទាប់មកពួកគាត់បានយល់អំពីកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ច និងបានយល់ព្រមបញ្ចប់រឿងដោយមិនប្ដឹងតវ៉ាបន្តទៀតនោះទេ ។
ជាទឹកចិត្ត “សមត្ថកិច្ចបានផ្តល់ថវិកាមួយចំនួន សម្រាប់ថ្លៃសម្រាកព្យាបាលរបួស និងបានប្រគល់ម៉ូតូ ០១គ្រឿង ទូរស័ព្ទដៃ ០១គ្រឿង និងខ្សែក ជូនម្ចាស់វិញរួចរាល់ ព្រមទាំងបានសុំការអភ័យទោសពីជនរងគ្រោះ និងក្រុមគ្រួសារ ចំពោះការអនុវត្តវិធានការជំនាញធ្វេសប្រហែសរបស់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក”។
ទោះជាយ៉ាងណាក្ដី នៅក្នុងការឡាយ”ហ្វេសប៊ុក”យុវជនរងគ្រោះបានលើកឡើងថា ខ្លួនត្រូវប៉ូលិសចាប់វាយខ្នោះ ទាត់ធាក់ទាំងគ្មានកំហុស បណ្ដាលឱ្យមានរបួសជាំមុខដៃជើងនិងខ្លួន។
យុវជនរងគ្រោះ បានចាត់ទុកថា នេះជាអំពើអយុត្តិធម៌បំផុតសម្រាប់ខ្លួន ជាពលរដ្ឋស្លូកត្រង់ម្នាក់។
យុវជនរងដដែលបន្តថា ក្នុងពេលកើតហេតុ ខ្លួនត្រូវបានប៉ូលិស ចាប់ឆក់ដណ្ដើមផ្ដាច់ខ្សែកយកទៀតផង៕

អត្ថបទដែលជាប់ទាក់ទង