ឃា.ត់.ខ្លួនបុរសម្នាក់ជាគ្រូពេទ្យឯកជនដោយបានចាក់ថ្នាំអោយក្មេងប្រុសម្នាក់ ដែលឈឺចុកពោះហើយបន្ទាប់មក ប្រកាច់ខាំអណ្ដាត.បែ.ក.ពពុះមាត់បណ្ដាលអោយ.ស្លា.ប់.ភ្លាមៗ

ខេត្តស្វាយរៀង៖ ឃាត់ខ្លួននេះ នៅ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្ថិតត្រង់ចំណុចភូមិ កណ្ដាលឃុំស្វាយចេក ស្រុករំដួល។ បុរសសង្ស័យមានឈ្មោះឈ្មោះ វ៉ាត់ ចន្ថន អាយុ ៣៦ ឆ្នាំមុខរបរគ្រូពេទ្យ រស់នៅភូមិកណ្ដាលឃុំស្វាយចេក ស្រុករំដួល។
ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ជៀក ណាដេត អាយុ ៧ឆ្នាំជាសិស្សរស់នៅ ភូមិថ្មីឃុំស្វាយចេក ស្រុករំដួល ។
ករណីមនុស្សឃាតដោយអចេតនា កើតឡើងបង្កដោយជនសង្ស័យឈ្មោះ វ៉ាត់ ចន្ថន បានពិនិត្យនិងចាក់ថ្នាំអោយកុមារាឈ្មោះ ជៀក ណាដេត ។ ប្រភពបន្តថាពេលដែលបុរសនេះ បានដកម្ជុលចាក់រួចស្រាប់តែក្មេងរងគ្រោះមានសភាពប្រកាច់ខាំអណ្ដាតបែកពពុះមាត់ បណ្ដាលអោយស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារតែម្ដង។
សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្សយ័ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីចាត់ការបន្តតាមច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង