ប្រជាពលរដ្ឋប្រទះឃើញមនុស្សដេក.ស្លា.ប់.នៅក្នុងទឹកវាលស្រែមួយកន្លែងស្ថិតនៅភូមិម៉ឺន្រ្តាសង្កាត់ស្ពានថ្មខណ្ឌដង្កោ

ភ្នំពេញ: នៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២ ប្រជាពលរដ្ឋប្រទះឃើញមនុស្សដេកស្លាប់ នៅក្នុងទឹកវាលស្រែមួយកន្លែង ស្ថិតនៅភូមិម៉ឺន្រ្តា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពឈ្មោះ មោក សំអឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិរោងដំរី ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។
នៅមុនពេលកើតហេតុ បុរសកម្មករសំណង់ខាងលើរូបនោះ ដែលជាជនរងគ្រោះ បន្ទាប់ពីចប់ម៉ោងការងារ នាពេលល្ងាចនិងហូបបាយរួចហើយ ប្រហែលជាវេលាម៉ោង៧យប់ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២២នេះ បានយកខ្សែភ្លើងដ៏វែងតភ្ជាប់ចរន្តអគ្គិសនីដើម្បីឆក់ត្រី នៅទីវាលស្រែដែលមានទឹកមួយកន្លែង ។ ខណ:ពេលនោះគ្មានអ្នកណាម្នាក់ដឹងនោះឡើយ ។ លុះពេលព្រឹកឡើងទើបបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន ប្រទះឃើញសាកសពបុរសកម្មករនោះដេកស្លាប់នៅក្នុងទឹក ។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋ និង កម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។
សមត្ថកិច្ចជំនាញ សពស្លាប់ដោយសារឆក់ខ្សែភ្លើង នៅកន្លែងកើតហេតុ បន្សល់ទុកម៉ូតូសង់កូរ៉េ ពណ៌ក្រហម មួយគ្រឿង នឹងស្បែកជើងផ្ទាត់ពណ៌ខ្មៅមួយគូ និងខ្សែភ្លើង ។ មូលហេតុ៖ រាយខ្សែភ្លើងដើម្បីឆក់ត្រី តែត្រូវបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់តែម្តង ៕

អត្ថបទដែលជាប់ទាក់ទង