ស្ដ្រីម្នាក់.ស្លា.ប់.និងបុរសម្នាក់.រ.ង.រ.បួ.ស.ធ្ង.ន់.ករណី.ឃា.ត.ក.ម្ម.និង.ហិ.ង្សា.បណ្តាលមកពី.ភ្លើ.ង.ប្រ.ច័.ណ្ឌ.ប្រពន្ធខ្លួនជាមួយនិងក្មួយ

ខេត្តក្រចេះ ៖ ហេតុការណ៍ឃាតកម្ម និងហឹង្សាកើតឡើងពីភ្លើងប្រច័ណ្ឌនោះបានកើតឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុភូមិថ្មអណ្ដើកភូមិជួរក្រូច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ស្ដ្រីម្នាក់ស្លាប់និងបុរសម្នាក់រងរបួសធ្ងន់ក្នុងករណីឃាតកម្ម ននិងហិង្សាដោយចេតនាមួយបានកើតឡើងបណ្តាលមកពីភ្លើងប្រច័ណ្ឌប្រពន្ធខ្លួនជាមួយនិងក្មួយ។
ជនសង្ស័យខាងលើមានឈ្មោះ មល់ មិន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវជាប្តីរបស់ជនរងគ្រោះឈ្មោះ វាត់ អ៊ិត ស្លា.ប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកជនរងគ្រោះម្នាក់ទៀត មានឈ្មោះ មល់ មាំង រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នាត្រូវជាក្មួយរបស់ជនសង្ស័យ។ សមត្ថកិច្ចបានឱ្យដឹងថាមុនកើតហេតុនៅវេលាម៉ោង១៩.១៥នាទីយប់ជនរងគ្រោះជាក្មួយនោះ បានដើរមកលេងផ្ទះជនសង្ស័យត្រូវជាឪពុកមាបង្កើត ។
ជនសង្ស័យក៏បបួលជនរងគ្រោះទៅផឹកស្រានៅលើលយ៉រានហាលសម្រាប់អង្គុយលេងក្បែរផ្ទះនោះ។ ប្រពន្ធរបស់ជនសង្ស័យឈ្មោះ វាត់ អ៊ិត ក៏នៅទីនោះផងដែរលុះពេលផឹកស្រាបានបន្តិច ជនសង្ស័យក៏បាននិយាយប្រចណ្ឌប្រពន្ធខ្លួនជាមួយជនរងគ្រោះ តែត្រូវជនរងគ្រោះបដិសេធ។ ជនសង្ស័យនៅតែនិយាយរឿងប្រចណ្ឌប្រពន្ធខ្លួនជាមួយក្មួយដដែលៗ និងនិយាយថា «ប្រុងវាយជនរងគ្រោះ» តែជនរងគ្រោះពុំបានចាប់អារម្មណ៍នោះទេ ដោយគិតថា ជាឪពុកមា និងក្មួយអាចជាការនិយាយលេងសើច។ មួយសន្ទុះក្រោយបន្តិចស្រាប់តែរំពេចនោះជនសង្ស័យក៏បានទាញយកអង្រែបុកគ្រឿងមកវាយទៅលើក្បាលជនរងគ្រោះ ជាក្មួយបណ្ដាលឱ្យបែកក្បាលជាច្រើនកន្លែងនិងសន្លប់នៅនឹងកន្លែងកើតហេតុតែម្តង។ ជនសង្ស័យរូបនេះក៏បានបនបន្តមកវាយទៅលើប្រពន្ធខ្លួនឯឯងទៀតរហូតបណ្ដាលឱ្យដេកស្លាប់នៅក្បែរនោះទៀតតែម្តង។
ក្រោយពេលកើតហេតុ រហូតដល់ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២២ ទើបសមត្ថកិច្ចទទួលបានព័ព័ត៌មានហើយជំនាញក៏បានចុះមកមកពិនិត្យដល់កន្លែងកើតហេតុភ្លាម ដើម្បីស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យយកមកសួរនាំផងដែរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យក៏បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះ (មល់ មាំង) ពិតប្រាកដមែន ។ តែបានបដិសេធន៍ថាខ្លួនមិនបានវាយសម្លាប់ទៅលើប្រពន្ធខ្លួននោះទេ។ ឃាត់ខ្លួនជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង