តើតុលាការខេត្តបន្ទាយមានជ័យមានសមត្ថភាពចាប់.ជ.ន.រំ.លោ.ភ.ទន្រ្ទានដី ព្រៃលិចទឹក តំបន់៣ មួយចំនួនទៀត ដែលកំពុងរស់នៅក្រៅ សំណាញ់ច្បាប់ដែរទេ?

ភ្នំពេញ៖ យោងតាមលិខិត អញ្ជើញចំនួន២ច្បាប់ ដាច់ដោយឡែកពីគ្នា របស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២២បានឱ្យដឹងថា លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ ត្រូវបានអញ្ជើញឱ្យចូលខ្លួនបំភ្លឺ នៅម៉ោង២រសៀល ថ្ងៃទី២១ខែមីនា ឆ្នាំ២០២២ ចំណែកលោក មាស ហ៊ឹក មេឃុំប្រាសាទ ចូលខ្លួនបំភ្លឺ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២វេលាម៉ោង២រសៀល។
អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ និង មេឃុំប្រាសាទ លោក មាស ហ៊ឹក ត្រូវបានអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យអញ្ជើញឱ្យចូលបំភ្លឺពាក់ពន្ធ័និងករណីឈូសឆាយ ទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

មជ្ឈដ្ឋាននានា បានចោទសួរថា តើអភិបាលស្រុកព្រះនេតព្រះ និងមេឃុំប្រាសាទ ដែលគេស្គាល់ថាសុទ្ធតែ ជាអ្នកបានរំលោភយកនិងលក់ដីរដ្ឋ អាចត្រូវជាប់ពន្ធនាគារដែរឬទេ ខណៈមេឃុំមួយរូបផ្សេងទៀត ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីទន្រ្ទានដីព្រៃលិចទឹក តំបន់៣ និងជនទន្រ្ទានមួយចំនួនទៀត ត្រូវបានជាប់ពន្ធនាគារ ជាបន្តបន្ទាប់។
មជ្ឈដ្ឋាននានា បានចោទសួរបន្ថែមថា តើតុលាការខេត្តបន្ទាយមានជ័យ មានសមត្ថភាពចាប់ជនរំលោភទន្រ្ទានដី ព្រៃលិចទឹក តំបន់៣មួយចំនួនទៀត ដែលកំពុងរស់នៅក្រៅ សំណាញ់ច្បាប់ដែរទេ? ៕

 

អត្ថបទដែលជាប់ទាក់ទង