នារីម្នាក់ បើករថយន្តស៊េរីទំនើបម៉ាកRange Roverក្នុងល្បឿនលឿនហើយរេចង្កូតបុកភោជនីយដ្ឋាន ឌីសេន ផាលេស បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៣ កែងផ្លូវ៣០២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ដំបូងគេឃើញរថយន្តស៊េរីទំនើបម៉ាក Range rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW-0606 បើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៦៣ ទិសដៅត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ទំនងតៃកុងរថយន្តបង្កជាន់ហ្គ្រា ច្រឡំថាហ្រ្វាំង ទើបរថយន្តស្ទុះទៅបុកខាងមុខភោជនីយដ្ឋាន ឌីសេន ផាលេស ធ្វើឲ្យភ្ញៀវចូលទៅអង្គុយហូបអីរត់ចែកជើងគ្នាព្រាត និងបណ្ដាលឲ្យបាក់ថូផ្កានិងសំយ៉ាបរងការខូចខាតយ៉ាងដំណំ ។ ក្នុងនោះរថយន្តស៊េរីទំនើប Range rover ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែសំណងល្អមិនធ្វើឲ្យមនុស្សណាម្នាក់រងរបួស ។

សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ និងឃើញមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ឬគ្រោះថ្នាក់ដល់មនុស្ស ទើបសមត្ថកិច្ចអនុញ្ញាតឲ្យភាគីម្ចាស់រថយន្តបង្ក និងម្ចាស់ភោជ្ជនីយដ្ឋាន សម្របសម្រួលគ្នាមួយជំហ៊ាន ។

ចុងក្រោយម្ចាស់រថយន្តបង្កព្រមសងថ្លៃខូតខាតទាំងស្រុងទៅម្ចាស់ភោជនីយ៍ដ្ឋាន ឌីសេន ផាលេស ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ។ ដោយឡែកស្រីស្អាតបើកឡាន អាចស្រវឹង ឬ ជ្រុលចង្កូត ប៉ុន្តែមានតែមន្ត្រីនគរបាលយុត្តិធម៌ចរាចរណ៍ទេ ទើបលើក វាយតម្លៃបានតាមរយៈការសំយោគ និងសន្និដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង