ល្បែងស៊ីសងជល់មាន់ អាប៉ោងគីបានបើកលេងយ៉ាងរលូននៅក្នុងស្រុកកំពង់ត្រាច
កំពត៖ នៅរសៀលថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០២២ ល្បែងស៊ីសងជល់មាន់ អាប៉ោងគីបានបើកលេងយ៉ាងរលូននៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ។
ល្បែងស៊ីសងជល់មាន់ អាប៉ោងគីមួយកន្លែងបានបើកលេងយ៉ាងរលូនដែលមានទីតាំងខាងជើងវត្តដូនបុណ្យស្ថិតនៅក្នុងភូមិកោះស្វាំង ឃុំស្វាយទងខាងត្បូងស្រុកកំពង់ត្រាច ខេត្តកំពត គឺរបស់លោកប្រុញជាម្ចាស់សៃវៀននោះ តាមសំដីរបស់ប្រជាពលរដ្ឋដែលមិនអោយបញ្ចេញឈ្មោះបានអោយដឹងថា សព្វថ្ងៃនេះនៅក្នុងភូមិ ឃុំស្វាយទងខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពតបានបើកលេងល្បែងស៊ីសងជល់មាន់ អាប៉ោងគីយ៉ាងអនាធិបតេយ្យធ្វើអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ ឃុំខាងលើនេះមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារក្រុមញៀនល្បែងទាំងអស់នេះ។ ហេតុដូច្នេះហើយពួកគាត់ដែលបានរស់នៅភូមិ ឃុំខាងលើនេះសូមអំពាវនាវដល់ឯកឧត្ដមម៉ៅ ធនិន អភិបាលនៃគណះអភិបាលខេត្តកំពតក៏ដូចជាលោកឧត្ដមសេនីយ៍ទោម៉ៅច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពតមេត្តាជួយចុះពិនិត្យផងទាន ៕