សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោកឧកញ៉ា ឌួង ងៀប រូបនេះ ទៅកាន់តុលាការ នាថ្ងៃនេះផងដែរ

ភ្នំពេញ៖ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ លោកឧកញ៉ា ឌួង ងៀប ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួន តាមដីកាបង្គាប់របស់តុលាការ។
សមត្ថកិច្ចរាជធានីភ្នំពេញបានឲ្យដឹងថា ចាប់ខ្លួនលោក ឧកញ៉ា ឌួង ងៀប ពិតប្រាកដមែន នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ តាមដីកាបង្គាប់របស់តុលាការ។
ប្រភពដដែលនេះ មិនទាន់អាចលម្អិតជុំវិញករណីចាប់ខ្លួនលោកឧកញ៉ា ឌួង ងៀប នេះនៅឡើយទេ គ្រាន់តែបញ្ជាក់ថា សមត្ថកិច្ចនឹងបញ្ជូនខ្លួនលោកឧកញ៉ា រូបនេះ ទៅកាន់តុលាការ នាថ្ងៃនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង