បុរសម្នាក់ត្រូវជាអ៊ុសាច់ថ្លៃ ចាប់រំលោភលើក្មួយស្រីរបស់ខ្លួន២នាក់ បានសម្រេចក្នុងម្នាក់ៗចំនួន២លើក
កោះកុង ៖ កាលពី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បន្ទាប់សមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីក្មេងស្រីរងគ្រោះ។
បុរសម្នាក់ត្រូវជាអ៊ុសាច់ថ្លៃរបស់ក្មេងស្រីរងគ្រោះ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតៃក្រោម ធ្វើការឃាត់ខ្លួន បន្ទាប់រងការចោទប្រកាន់ថា បានចាប់រំលោភលើក្មួយស្រីរបស់ខ្លួន២នាក់បានសម្រេចក្នុងម្នាក់ៗចំនួន២លើក។
ជនសង្ស័យមានឈ្មោះ ស៊ិន ធឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ ចំណែកក្មេងស្រីរងគ្រោះមានពីរនាក់ឈ្មោះ ខ ស ព ភេទស្រីអាយុ១៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ហ ស ន ភេទស្រីអាយុ១២ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំងពីររស់នៅភូមិ ឃុំ ជាមួយជនសង្ស័យ។
ជនសង្ស័យឈ្មោះ សិន ធឿន ត្រូវជាអ៊ុថ្លៃ បានចាប់រំលោភខ្លួនបានសម្រេចម្នាក់ពីរដង។ ក្រោយចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីទាំងពីរនាក់នោះបានសម្រេចពិតប្រាកដមែន។ ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះកុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យកណ្ដាលជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធីបន្ត៕