អគ្គីភ័យឆេះផ្ទះជួលមួយល្វែង ក្រុងបានលុង ខេត្តរតនគិរី

ខេត្តរតនគិរី÷ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គីភ័យបានឆាបឆេះបន្ទប់ផ្ទះជួលមួយល្វែងខាងក្រោយសាលាខេត្តស្ថិតនៅក្នុងភូមិទេសអន្លុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត បានចេញទៅអន្តរាគមន៍ប៉ុន្តែដោយសារទំហំនៃការឆាបឆេះផ្ទះឈើមួយល្វែងដែលនៅជាប់គ្នាមិនអាចគ្រប់គ្រងបានធ្វើឲ្យបន្តឆេះដល់ផ្ទះអ្នកជិតខាងអស់មួយចំហៀងទៀតទើបរថយន្តពន្លត់អគ្គីភ័យបាញ់ទឹករលត់។
សមត្ថកិច្ចនៅមិនទាន់ដឹងអំពីមូលហេតុ នៃការឆេះបន្ទប់ផ្ទះជួលនោះនិងទំហំខូចខាតនៅឡើយទេ។ ដើមហេតុដែលបណ្ដាលឲ្យឆេះបន្ទប់ឈើផ្ទះជួលល្វែងនេះអាចនឹងកើតឡើងបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាសឬឆ្លងចរន្តអគ្គីសនី។ផ្ទះនោះមិនមានអ្នកណាស្នាក់នៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង