បញ្ជូនជនសង្ស័យ៥នាក់ទៅកាន់តុលាការ ពាក់ព័ន្ធបទល្មើស កាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ រងការខូចខាតម៉ូតូ

ភ្នំពេញ ៖ ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពីបទហឹង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា(កាប់ជនរងគ្រោះ និងកាំបិតបុ័ងតោ រងការខូចខាតម៉ូតូ) នៅវេលាម៉ោង២និង៥០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចបណ្តោយផ្លូវជាតិលេ៥ ក្រុម១ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ លី រ៉ាហ្សាគីរិន ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣១២៥ ផ្លូវជាតិលេខ៥ ភូមិ’ក’សង្កាតច្រាំចំរេះទី២ ខណ្ឌឬស្សីកែវ។
ចំណែកជនសង្ស័យមាន ៖ ១-ឈ្មោះយឹម ចាន់ផានិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ស្រុកអង្គស្នួល ខេតុ្តកណ្តាល (គ្មានសារធាតុញៀន) អវិជមានកូវិដ។ ២-ឈ្មោះ ឌុក ភារ៉ាប់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល (គ្មានសារធាតុញៀន) អវិជ្ជមានកូវិដ។ ៣-ឈ្មោះ សាវឿន សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិរំដេញ ឃុំម្កាក់ស្រុកសង្គស្នូល ខេត្តកណ្តាល(គ្មានសារធាតុញៀន)អវិជ្ជមានកូវិដ។
ជាមួយគ្នានេះ សមត្ថកិច្ច បានដកហូតវត្ថតាង រួមមាន ៖ ម៉ូតូ២គ្រឿង ១-ម៉ូតូម៉ាកហុងដាC125១គ្រឿងពណ៍ខ្មៅពាក់ស្លាកលេខកណ្តាល1AB3299 ២-ម៉ូតូម៉ាកហុងដាC125១គ្រឿងពណ៍ខ្មៅពាក់ស្លាកលេខ1GH8696 ។

សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះ បានជិះម៉ូតូបណ្តោយផ្លូជាតិលេខ៥ ពីត្បូងទៅជើងពេលមកដល់ចំនុចកើតហេតុ ក៏ជិះម៉ូតូវ៉ាម៉ូតូក្រុមជនសង្ស័យ ដែលមានគ្នា១០នាក់ ជិះម៉ូតូ៦គ្រឿង (ដោយមើលមុខ) ពេលនោះ ជនសង្ស័យក៏បានកាក់ជនរងគ្រោះពីមុខដោយទាញកាំបិតបុ័ងតោ ធ្វើសកម្មភាពកាប់ជនរងគ្រោះ តែជនរងគ្រោះគិចផុត ក៏ត្រូវកញ្ចក់ម៉ូតូបណ្តាលឲ្យខូចខាត(បែកកញ្ចក់)។ បន្ទប់ពីទទួលបានសភាពការណ៍ខាងលើភ្លាម កំលាំងសមត្ថកិច្ចក៏ចុះអន្តរាគមន៍ឈានទៅឃាត់ខ្លួនបាន៣នាក់ និងបក្ខពួកជនសង្ស័យ៨នាក់ទៀត ជិះរត់គេចខ្លួនបាត់។
បន្ទាប់ពីមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃតុលាការដំបូង សមត្ថកិច្ចខណ្ឌ បានសហការណ៍អធិការស្រុកអង្គស្នួល+ប៉ុស្ត៍រដ្ធបាលម្កាក់ ឈានទៅឃាត់ជនសង្ស័យ២នាក់ទៀត។

លោកអធិការខណ្ឌ បានឲ្យដឹងថា ១/ឈ្មោះផលសុភាពភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិរំដេញឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល(គ្មានសារធាត្ញៀន)។ ២/ឈ្មោះសុីវ តាំងលីភេទប្រុសអាយុ១៨ឆ្នាំមុខរបរសិស្សស្នាក់នៅភូមិរំដេញឃុំម្កាក់ស្រុកអង្គស្នួលខេត្តកណ្តាល(គ្មានសារធាតុញៀន)។ អធិការដ្ឋានខណ្ឌ បាននិងកំពង់ស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង