ក្រុមក្មេង.ទំ.នើ.ង.ពីរនាក់ប្រើ.ដា.វ.កា.ប់.ទៅលើភាគីម្ខាងទៀតត្រូវក្បាលបណ្ដាលឲ្យ.រ.ង.រ.បួ.ស.ធ្ង.ន់.បញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ
ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃទី១៤ កុម្ភៈ ២០២២ ក្រុមក្មេងទំនើងចំនួនពីរនាក់ដែលបានប្រើដាវកា.ប់ទៅលើភាគីម្ខាងទៀត ត្រូវក្បាល បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំរកមូលហេតុ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា បន្ទាប់ពីបញ្ជូនអ្នករងគ្រោះទៅព្យាបាលនៅរាជធានីភ្នំពេញ ជាមួយនោះភាគីខាងរងគ្រោះឈ្មោះ យូរ អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទំព្រង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២ ពាក្យបណ្ដឹងមកប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានដើម្បីឲ្យជួយអន្តរាគមន៍តាមវែកមុខជនដៃដល់ ដែលបានកាប់អ្នករងគ្រោះដោយមិនរើសមុខ ។ ដោយទទួលបានបញ្ជាពីលោកអធិការនគរបាលស្រុកក៏បានឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ផងដែរ ។
រំលឹកថា នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១១យប់ជាង នៅចំណុចភូមិទំព្រង ឃុំត្រប់ ស្រុកបាធាយ ក្រុមជនរងគ្រោះមានគ្នាបីទៅបួននាក់បានអង្គុយហូបចុក បន្ទាប់មកក្រុមជនដៃដល់ដែលមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងកាត់កន្លែងនោះ ហើយអ្នករងគ្រោះបានសម្លឹងមើល ជាហេតុធ្វើឲ្យក្រុមក្មេងទំនើងទាំង២នាក់ ជិះម៉ូតូបត់មកក្រោយ ហើយទាញដាវកា.ប់ទៅលើក្បាលជនរងគ្រោះត្រូវមួយដាវ រួចជិះគេចខ្លួនទៅបាត់ ។
តាមរយៈការស្រាវជ្រាវរបស់ជំនាញព្រហ្មទណ្ឌស្រុកក៏ដូចជា កម្លាំងមូលដ្ឋានជនទាំងនេះជាប់ចោទបទហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រើប្រាស់អាវុធ (ដាវ ) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន២នាក់ ១.ឈ្មោះ សាក់ សេង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
២.ឈ្មោះដេម នី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពយកដាវកា.ប់ទៅលើឈ្មោះ ចក់ ធីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទំព្រង ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បណ្ដាលឲ្យរងរបួសមួយកន្លែងចំក្បាលជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យភ្នំពេញ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមនោះបានធ្វើការស្រាវជ្រាវ និងតាមរយៈទទួលបណ្ដឹងពីភាគីរងគ្រោះធ្វើអោយស្គាល់អត្តសញ្ញាណក្រុមក្មេងទំនើងឈានរហូតដល់ចាប់ខ្លួនបានទាំងពីរនាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាធាយ។ តាមរយៈការធ្វើតេស្តជនទាំងពីរនាក់មិនមានសារធាតុមាននៅក្នុងខ្លួននោះទេ ។ មកដល់រសៀលថ្ងៃទី១៤ កុម្ភៈ ជនទាំងនេះត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕