គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូពីរគ្រឿង ពន្លះគ្នា បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ស្រាលជាច្រើននាក់

ព្រះសីហនុ ៖ គ្រោះថ្នាក់ចរាចរណ៍ យ៉ាងរន្ធត់បានកើតឡើងរវាងម៉ូតូចំនួន ០២ គ្រឿងបុកគ្នាមួយទំហឹងបណ្ដាលឲ្យ មនុស្សប្រុសស្រីចំនួន ០៦ នាក់រងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅ យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវឯករាជ្យ ត្រង់ចំណុចស្ពានអូរសំអាត ដែលស្ថិតនៅក្នុងសង្កាត់លេខ ០៣ ក្រុងនិងខេត្តព្រះសីហនុ។

ករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នេះ បានប្រាប់មកកាន់ភ្នាក់ងារសារព័ត៌មានយើងថា មុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាក Honda Dream សេរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1DE-5161 បើកបរដោយប្រុសស្រីចំនួន ០៣ នាក់ ក្នុងទិសដៅ ពីលិចមកកើតក្នុងល្បឿនលឿនគួរសម គណៈពេលដែរមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាក Scooby ពាក់ស្លាកលេខ ព្រះសីហនុ 1H-7200 បើកបរដោយប្រុសស្រីចំនួន ០៣ នាក់ដូចគ្នា ក្នុងទិសដៅពីកើតទៅលិច រួចក៏ឆ្លងផ្លូវដើម្បីទៅម្ខាងទៀត ក៏បានបុកគ្នាមួយទំហឹងចំកណ្ដាលផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់ស្រាលទាំងសងខាង ចំណែកឯម៉ូតូរងការខូចខាតទាំងស្រុងទាំងសងខាង។

រថយន្តសង្គ្រោះបន្ទាន់ បាននាំយកអ្នករបួសទាំងសងខាង ទៅមន្ទីរពេទ្យភ្លាមៗ ឯវត្ថុតាងទាំងសងខាង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការវាស់វែងព្រមទាំងលើកយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង