ឈឺចាប់ដូច-ស្លា-ប់-ទំាងរស់ សំបុត្រប្រពន្ធមានផ្ទៃពោះ6ខែកើតកូវីត ផ្ញើជូនប្តីដឹងខ្លួនឯងមិនរស់ អានហើយរំជួលចិត្តណាស់ ស្លា-ប់-ទំា-ង-ម្តាយនឹងកូន
អន្តរជាតិ៖ ផ្ញើជូនបងចេមជាទីស្រឡាញ់ ថាអូនឆ្លងមិនផុត ពីកូវីត១៩ – ឲ្យអូនសូមទោសដែលមិនបានអោយបងជួបមុខកូន អូននឹងទៅនៅជាមួយកូនដោយខ្លួនឯង អូននឹងចិញ្ចឹមកូនអោយបងខ្លួនឯង សូមឲ្យប្តីប្រើជីវិតឲ្យបានល្អ នឹកដល់អូននឹងកូនខ្លះៗក៏គ្រប់គ្រាន់ ថាបងមានប្រពន្ធថ្មី បងត្រូវរើសនារីល្អៗក្នុងជីវិត ជីវិតត្រូវបន្តទៅមុខជានិច្ច អូនសង្ឈឹមថាមានជាតិមុខយើងនឹងបានជួបគ្នាទៀត នៅជាមួយគ្នាម្តងទៀតជាមួយគ្នាហើយនឹងកូនយើងម្តងទៀតណា។
– អូនគ្មានអ្វីអោយបងទេ តែអូនបានប្រាប់ម៉ែឲ្យឡានទៅបងហើយ អរគុណណាដែលអត់ធ្មត់នៅជាមួយអូនមកសែនយូរណាប្តីសម្លាញ់។
– អូនស្រឡាញ់បងណាស់ ស៊ូៗណាបង យ៉ាងហោចណាស់ក៏អូនបានលាបង បងអាចធ្វើបានទេបងឈប់លេងល្បែងភ្នាស់ទៅ វាគ្មានរីកចម្រើនទេមានតែអស់លុយ ខំប្រឹងធ្វើការរកសុីដើម្បីបង់រំលួសផ្ទះយើង អូនមានបំណងចង់សម្រាកនៅផ្ទះ មិនបានចង់ចាកចេញទៅ តែវាពិតជាហាមមិនបានពិតមែន។ បើបងមានប្រពន្ធក្រោយទៀត យករូបថតរៀបការយើងមកទុកនៅផ្ទះម៉ែអូនណា មនុស្សស្រីមិនអាចអត់ធន់ឃើញបានទេ។
– ផ្ញើឧស្សាហ៍មកមើលម៉ែអូនផងណា ដំបូងៗគាត់ប្រាកដជាធ្វើចិត្តមិនបាន ឧស្សាហ៍មកបង្ខំគាត់អោយញុំាបាយ ម៉ែអូនស្រឡាញ់បងណាស់ តែគាត់មនុស្សបែបត្រង់ៗ អូនផ្ញើមើលម៉ែអូនផងណា ចិញ្ចឹមឆ្កែយើងអោយល្អផងណា កុំអោយវាស៊ីតាមចិត្តពេក ហើយងូតទឹកអោយវាផង ប្រាប់វាផងថាខ្ញុំនឹក។ល។ នេះជារឿងរ៉ាងដ៏កំសត់របស់ប្អូនស្រីអាយុ26ឆ្នំាមានផ្ទៃពោះ6ខែ បានកើតកូវីត១៩ហើយស្លាប់ទំាងម្តាយនឹងកូន ទើបរៀបការជាមួយគ្នា ៕