សត្វផ្សោតនៅអន្លង់កោះឈើទាល ដែលនៅសល់មួយក្បាលប៉ុណ្ណោះ ត្រូវបាន-ងា-ប់-ផុតពូជដោយសារកន្ទុយរបស់វាបានជាប់ម៉ង ជាច្រើនថ្ងៃ

ខេត្តស្ទឹងត្រែង៖ ប្រទះឃើញ សត្វផ្សោតដែលនៅសល់មួយក្បាលរងរបួស ដោយកដោយកន្ទុយវាជាប់ម៉ងនោះ វារស់នៅក្នុងអន្លង់អភិរក្ស អន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានងាប់ហើយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ២០២២នេះ ។
សត្វផ្សោតនៅអន្លង់កោះឈើទាលដែលនៅសល់មួយក្បាលប៉ុណ្ណោះ ត្រូវបានងាប់ផុតពូជដោយសារកន្ទុយរបស់វាបានជាប់ម៉ង ជាច្រើនថ្ងៃ ដាច់ចំណីលំបាកក្នុងការ ចលនារកចាប់ត្រីជាអាហារ ព្រោះតែមន្ត្រីជំនាញ ខ្វះបច្ចេកទេសក្នុងការជួយសង្គ្រោះវា។
លោកផយ វណ្ណា សមាជិកសហគមន៍អេទេសចរណ៍ផ្សោតព្រះរំកិលបានបញ្ជាក់ថា: សត្វផ្សោតមួយក្បាលនេះ បានងា.ប់ដោយសារកន្ទុយជាប់មង កាលពេលកកន្លងទៅហែលចាប់ចំណីមិនបាន ហើយពេលតាមដានពិនិត្យជាក់ស្តែង ខ្លួនវាមានដំបៅនិងមានស្ថានភាពស្គមស្គាំង ស្លេកស្លាំងព្រោះដាច់អាហារ ទើបធ្វើឲ្យវាទ្រាំឈឺនៅមុខរបួសមិនបានក៏ដាច់ខ្យល់ស្លាប់តែម្តង។ លោកថានៅអន្លង់កោះឈើទាលនេះ បច្ចុប្បន្នសត្វផ្សោតនៅសល់តែមួយក្បាលនេះទេ ឥលូវត្រូវបានងាប់ផុតពូជទៅហើយ។
លោករស់វាសនា ភ្ញៀវទេចរមកពី ស្រុកសន្ទុក ខេត្តកំពង់ធំ បានសម្ដែងការសោកស្ដាយ យ៉ាងពន់ពេក ព្រោះសត្វផ្សោតដ៍កម្រនេះមានតែនៅទន្លេមេគង្គលើតែប៉ុណ្ណោះ ហើយភ្ញៀវទេសចរណ៍ ជាច្រើនមកកម្សាន្តកំពុងពេញនិយម ជិះទូកទស្សនាមើលវាហែលលេងទៅមក ដែលជាចំណែកមួយចំរើនឱ្យវិស័យទេសចរណ៍ធម្មជាតិយើងផងដែរ។
លោកអ៊ន ប៉ោសឿន ប្រធានមន្ទីទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ករណីនេះដោយសារតែខាងភាគីឡាវ នៅជិតតំបន់អន្លង់អភិរក្សសត្វផ្សោត មិនបានចូលរួមអភិរក្សថែរក្សា ចេះតែមកនេសាទដាក់មង ដោយមិនគិតពីផលប៉ះពាល់មកដល់សត្វផ្សោត ក្នុងភូមិសាស្ត្រទន្លេមេគង្គនៅជាប់គ្នា ដែលសហគមន៍ទេសចរណ៍យើងខំការពារ និងអភិរក្សថែរក្សាដើម្បីជាប្រយោជន៍ដល់វិស័យទេសចរណ៍នៅតំបន់យើងនេះ៕

អត្ថបទដែលជាប់ទាក់ទង